Huawei កំពុង​ផលិត EMUI 10 ចេញ​ពី Android Q សម្រាប់​ P30 Pro

  • 2019-06-16 03:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វត្តមាន​ Huawei ក្នុង​បញ្ជី​ខ្មៅ​​របស់​អាមេរិក អាច​ឲ្យ​គេ​សង្ស័យ​ថា​ EMUI 10 ដែល​ផ្អែក​លើ​ Android Q នឹង​មិន​លេច​មុខ​នោះ​ឡើយ។ យ៉ាងណាក្ដី​ Huawei ទំនង​ជា​នៅ​តែ​ធ្វើ​ការ​អភិវឌ្ឍ​ Skin ជំនាន់​ថ្មី ដោយ​ EMUI 10 សម្រាប់​ P30 Pro បាន​​ធ្លាយ​ចេញ​មក។

​ក្រុម​ការងារ​អភិវឌ្ឍន៍​ Software លើ​ទូរសព្ទ XDA Developer បាន​សាក​ល្បង​ប្រើ​ប្រាស់​នូវ​ EMUI 10 មុន​គេ និង​បាន​ដំឡើង​វា​លើ P30 Pro។ ក្រុម​មួយ​នេះ​ជឿជាក់​ថា​ Software ដែល​គេ​ប្រើ នឹង​មាន​ឈ្មោះ​ថា​ EMUI 10 ដែល​​រត់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Q។

​ត្បិត​ថា​មាន​កែ​សម្រួល​បន្តិច​បន្តួច​មែន ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​ឃើញ​ថា​ EMUI 10 និង EMUI 9 មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ឃើញ​ខុស​គ្នា​បន្តិច​បន្តួច​គឺ​នៅ​លើ UI នៃ​កម្មវិធី​កាមេរ៉ា។

គួរ​ដឹង​ថា​កើត​មាន​រឿង​ចម្រូងចម្រាស​ជា​មួយ​រដ្ឋាភិបាល​អាមេរិក​ Huawei បាន​ប្រកាស​ថា​ស្មាតហ្វូន​កំពូល​របស់​ខ្លួន​រួម​មាន​ Mate 20 Series, P30 Series និង​ស្មាតហ្វូន​បំពាក់​ម៉ាក​ Honor មួយ​ចំនួន អាច​នឹង​ទទួល​បាន​ការ​អាប់ដេត Andoid Q ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​មួយ៕

ចុចអាន ៖ ​​ស្មាតហ្វូន​ស៊េរី​ខ្ពស់​មួយ​របស់ Huawei ​នឹង​ដំណើរការ Hongmeng OS ដំបូង​គេ​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង