មកដឹងវិន័យអំពីការប្រើទូរសព្ទដែលមហាសេដ្ឋី Bill Gates កំណត់លើកូនៗ
- 2019-06-16 08:51:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិន័យអំពីការប្រើទូរសព្ទដែលមហាសេដ្ឋី Bill Gates កំណត់លើកូនៗ
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែត The Mirror មហាសេដ្ឋីផុតលេខលោក Bill Gates បានលើកឡើងពីការកំណត់វិន័យយ៉ាងតឹងរ៉ឹងលើកូនៗទាក់ទងនឹងការប្រើគ្រឿងអេឡិចត្រូនិក។
សេដ្ឋីដែលមានកូនអាយុចន្លោះពី ១៤ – ២០ ឆ្នាំរូបនេះបានឲ្យដឹងថា មិនអនុញ្ញាតឲ្យកូនៗប្រើទូរសព្ទរហូតដល់ពួកគេចូលដល់វ័យ ១៤ ឆ្នាំ។ ទោះបីជាកូនៗដល់អាយុកំណត់ដែលអាចប្រើទូរសព្ទបានក្ដី ប៉ុន្តែអំឡុងពេលទទួលទានអាហារជុំគ្រួសារគឺហាមដាច់ខាតមិនឲ្យមានការប្រើទូរសព្ទ។
អ្វីដែលមនុស្សគ្រប់គ្នាចង់ដឹងមួយទៀតនោះ គឺថាតើលោក Bill Gates អនុញ្ញាតឲ្យកូនប្រើផលិតផលរបស់ក្រុមហ៊ុន Apple ដែរឬអត់។ ប្រសិនបើបកត្រឡប់ទៅឆ្នាំ ២០១៣ ភរិយាលោក Bill Gates អ្នកស្រី Melinda Gates បានឲ្យដឹងថាកូនៗរបស់ខ្លួនអាចប្រើតែផលិតផលរបស់ Microsoft ប៉ុណ្ណោះ ទោះបីជាពេលខ្លះពួកគេទាមទារចង់ប្រើផលិតផល Apple ក្ដី។ អ្នកស្រីបានលើកឡើងថា ៖ «ទ្រព្យសម្បត្តិក្នុងគ្រួសាររបស់យើងបានមកពី Microsoft ដូចនេះមានហេតុផលអីដែលយើងត្រូវបណ្ដាក់ទុនលើគូប្រជែងនោះ»៕