លេងបាត់! យករថយន្តប្រណីត Bentley ច្នៃចេញជារថពាសដែក
- 2019-06-18 08:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបាត់! យករថយន្តប្រណីត Bentley ច្នៃចេញជារថពាសដែក
ចន្លោះមិនឃើញ
រថយន្តប្រណីតរបស់ក្រុមហ៊ុន Bentley ម៉ូឌែល Bentley Continental GT ត្រូវបានអ្នកជំនាញជនជាតិរុស្សីមួយក្រុម យកទៅកាត់ច្នៃចេញជាប្រភេទគ្រោងរថពាសដែក។ Bentley រថពាសដែកនេះ ត្រូវបានប្ដូរឈ្មោះទៅជា Bentley Utratank ជំនួសឈ្មោះដើមវិញ។
បន្ទាប់ពីចំណាយពេលជិតកន្លះឆ្នាំ និងដោះរុះរើស្ទើរទាំងអស់ ក្រុមអ្នកជំនាញទាំងនោះចង់ឲ្យរថយន្តនេះបរបានល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែជាក់ស្ដែងបានត្រឹមតែ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ក៏ព្រោះតែវាមានទំហំធំ ហើយថែមទាំងប្រើប្រាស់ប្រភេទខ្សែពានផង មិនដូចជាកង់ធម្មតាវិលបានលឿននោះទេ៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖