ខកចិត្តស្ដូក ពេលឃើញ Xperia 1 ប្រកួតកម្លាំងកាមេរ៉ានឹង Galaxy S10+ (វីដេអូ)
- 2019-06-19 02:33:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខកចិត្តស្ដូក ពេលឃើញ Xperia 1 ប្រកួតកម្លាំងកាមេរ៉ានឹង Galaxy S10+ (វីដេអូ)
ចន្លោះមិនឃើញ
Xperia 1 ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Sony បានអន្ទងចិត្តអ្នកគាំទ្រមិនតិចទេ ដោយសារតែមានរូបរាងទាក់ទាញ និងបំពាក់កាមេរ៉ារហូតដល់ ៣ គ្រាប់ ដែលគេរំពឹងថាអាចផលិតរូបភាព/វីដេអូបានល្អ។ យ៉ាងណាក្ដីបើតាមវីដេអូប្រៀបធៀបកាមេរ៉ាជាមួយ Galaxy S10+ បានបង្ហាញថា Software នៃប្រព័ន្ធកាមេរ៉ារបស់ Xperia 1 នៅមានកម្រិតនៅឡើយ។
វីដេអូដែលបង្កើតឡើងដោយគណនី YouTube ឈ្មោះ SuperSarf បានប្រៀបធៀបលម្អិតលើសមត្ថភាពចាប់យករូបភាព និងថតវីដេអូរបស់ Xperia 1 និង Galaxy S10+។ ការប្រៀបធៀបចែកចេញជាដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖
ថតវីដេអូដោយប្រើកាមេរ៉ាមុខ S10+ ធ្វើបានល្អជាង ដោយអាចមើលឃើញផ្ទៃខាងក្រោយច្បាស់ ខុសស្រឡះពី Xperia 1 ពេលថតក្រោមស្ថានភាពមានពន្លឺចាំងខ្លាំង ចំណែកសមត្ថភាពរក្សាលំនឹងមិនខុសគ្នាប៉ុន្មានឡើយ។
បន្ទាប់មកជាការថតវីដេអូប្រើកាមេរ៉ាខាងក្រោយ ក្នុងកម្រិត 4K និងកម្រិត 1080P ដោយប្រៀបធៀបលើសមត្ថភាពទប់លំនឹង និងមុខងារ HDR។ នៅត្រង់នេះឃើញថា Galaxy S10+ អាចទប់លំនឹងបានល្អទាំងការថត 4K និង 1080P ចំណែក Xperia 1 ទប់លំនឹងល្អតែពេលថតកម្រិត 1080P ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ Galaxy S10+ ក៏មានមុខងារ HDR សមត្ថភាពខ្លាំងជាង Xperia 1 ផងដែរ។
ការប្រៀបធៀបបន្តទៀតគឺថតវីដេអូ Slow-Mo និងសមត្ថភាព Autofocus។ ចំពោះការ Autofocus ឃើញថា Xperia 1 នៅមានសមត្ថភាពស្ទើរបន្តិច បើប្រៀបធៀបនឹង Galaxy S10+ ដែលអាច Focus បានរហ័ស។
បន្តមកទៀតគឺជាការថតរូបសន្លឹក ដោយលើស្មាតហ្វូនទាំងពីរត្រូវបានថតដោយប្រើប្រាស់មុខងារ Auto ដើម្បីឲ្យស្មើភាព។ ក្នុងវីដេអូ Galaxy S10+ ទទួលបានការកោតសរសើរខ្លាំងទាំងការថតរូប HDR, ថតរូប Zoom, ថតរូប Wide, ថតរូប Portrait និងការថតរូបនៅទីងងឹតជាដើម។
ចូលដល់ការថត Selfie វិញ Xperia 1 ធ្វើបានល្អជាង Galaxy S10+ បន្តិច ជាពិសេសពេលថតរូបភាព HDR។ ប៉ុន្តែពេលថត Portrait ដោយប្រើកាមេរ៉ាមុខ Xperia 1 មិនអាចប្រៀបនឹង Galaxy S10+ បានឡើយ ហើយការថតនៅទីងងឹតក៏ S10+ ធ្វើបានប្រសើរជាងផងដែរ។
ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោមនេះ ៖
ចុចអាន៖