Lexus GX ឆ្នាំ ២០២០ ប្ដូរ​មុខ​ថ្មី កាច​មិន​ចាញ់ LX 570

  • 2019-06-19 02:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus GX ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​​ការ​បើក​ទំព័រ​ថ្មី​នៃ​ជំនាន់​ទី ៣ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ដោយ​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី កាន់​តែ​ទាន់​សម័យ និង​មាន​​បន្ថែម​មុខងារ​ថ្មីៗ រួម​ជា​មួយ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​លើស​មុខ​ផង​ដែរ។

ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​ធំ​បំផុត​គឺ​នៅ​ផ្នែក​ខាង​មុខ​ ដែល​មាន​ប្រើ​ប្រាស់​រចនាបថ​ស្រដៀង​នឹង​រថយន្ត​ Lexus ស៊េរី​ចុង​ក្រោយ​​​ផ្សេងៗ​ទៀត ពោល​មាន​បំពាក់​ផ្ទាំង​ប៉ាណា​ប្រៀប​ធៀប​ដូច​ជា​សំណាញ់ និង​មាន​ចង្កៀង​មុខ​រាង​ស្លីម។

ពិសេស​នោះ Lexus GX ស៊េរី​ថ្មី មាន​ជម្រើស​ Option Off-Road ដែល​មាន​បន្ថែម​កាមេរ៉ា​ច្រើន, ធុង​សាំង​មាន​ការពារ​ខ្លាំង​លើស​ធម្មតា, ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ប្រអប់​លេខ និង​​មុខងារ​បើកបរ​លើ​ផ្លូវ​ច្រើន​ប្រភេទ។ ​

Lexus នឹង​ដាក់​លក់​រថយន្ត​ SUV ប្រណីត​នេះ​ក្នុង​ប្រភេទ GX 460 ដែល​មាន​បំពាក់​ម៉ាស៊ីន​ ៨ ស៊ីឡាំង ចំណុះ ៤,៦ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៣០១ សេះ។ វា​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង ៤ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ។

តម្លៃ​ និង​កាល​បរិច្ឆេទ​នៅ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំពោះ Lexus GX ស៊េរី​ឆ្នាំ ២០១៩ ដែល​លក់​នៅ​សហរដ្ឋអាមេរិក​ មាន​តម្លៃ​ចាប់​ពី ៥២ ៥០៥ ដុល្លារ៕

ចុចអាន៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី