អត់​ដល់​១ឆ្នាំ​ផង ស្ត្រី​ម្នាក់​កើត​បាន​កូន​ភ្លោះ ពីរ​គូ!

  • 2014-09-24 16:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​លើ​គ្រួសារ​ស្ត្រី​អង់គ្លេស​វ័យ ៤០​ឆ្នាំ​មួយ​រូប បន្ទាប់​ពី​វេជ្ជបណ្ឌិត​រក​ឃើញ​ថា ស្ត្រី​រូប​នោះ​មាន​កូន​ភ្លោះ​ដល់​ទៅ​ពីរ​គួ ​មិន​ដល់​មួយ​ឆ្នាំ​ផង។  ក្រោយ​ពី​សង្ស័យ​ថា​មាន​​​​ផ្ទៃ​ពោះ ​​អ្នក​នាង Donna បាន​ទៅ​ជួប​​​​គ្រូពេទ្យ។ ជា​លទ្ធផល​ បង្ហាញ​ថា នាង​​​មាន​ផ្ទៃពោះ​កូនភ្លោះ​ទៀត។

 

អាន៖ ស្ត្រី​ចម្លែក វះកាត់​​អស់​លុយ​រាប់​ម៉ឺន ​បន្ថែម​សុដន់​ឲ្យ​គ្រប់​៣

 

កូន​ភ្លោះ​ទាំង​ពីរ​គូ របស់​Donna និង​លោក David

 

កូន​ភ្លោះ​មួយ​គួ​មុន​​​មាន​អាយុ​មិន​ទាន់​បាន​ មួយ​ខួប​ផង (ខ្វះ​៦ថ្ងៃ) ស្រាប់​តែ​​លទ្ធផល​​ថា​ដូច្នេះ។ នាង​​​ស្រឡាំងកាំង ហើយ​​​ប្រាប់​ទៅ​គ្រូពេទ្យ​វិញ​ថា អត់​​ចង់​ទុក​កូន​​​ភ្លោះ​ហ្នឹង​ទេ ព្រោះ​សព្វថ្ងៃ​នេះ​មាន​កូន​ ៥នាក់​ក្នុង​បន្ទុក​ទៅ​ហើយ។ ​ក្រោយ​ប្រឹក្សាយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ស្វាមី​របស់​នាង ស្ត្រី​រូប​នោះ​ក៏​សម្រេច​ចិត្ត​បន្ត​ពពោះ​កូន​ភ្លោះ​ គូ​ទី​ពីរ។ ​រឿង​រ៉ាវ​នេះ កើត​ឡើង​តាំង​ពី​​ខែ​ធ្នូ ឆ្នាំ ២០១០​ម៉្លេះ។

 

កូន​ភ្លោះ​គូ​ទី​ពីរ ក្រោ​សម្រាល

 

សារព័ត៌មាន​អង់គ្លេស mirror បាន​ស្រង់​សំដី​របស់​វេជ្ជបណ្ឌិត​ទទួល​ពិនិត្យ​ អ្នក​ស្រី Donna ថា នេះ​ជា​ករណី​ដ៏​សែន​កម្រ​ណាស់ ឬ​ អាច​និយាយ​បាន​ថា ​មួយ​ករណី ក្នុង​ចំណោម ៥ម៉ឺន​ករណី។

 

សមាជិក​គ្រួសារ​របស់​ស្ត្រី​ដែល​មាន​លទ្ធភាព​ប្លែក​គេ​នេះ ​សរុប​ទៅ​មាន​ ៩នាក់ គឺ​៖ -នាង​ និង​ស្វាមី (David) -​កូន​ប្រុស​ច្បង​គេ Thomas (២១ឆ្នាំ) -​កូនប្រុស​បន្ទាប់ វ័យ ១៨ឆ្នាំ William -កូនស្រី Hannah វ័យ ១៥ឆ្នាំ -កូនភ្លោះ បួននាក់

សមាជិក​ទាំង ៩នាក់​នៃ​គ្រួសារ Donna និង​David

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ mirror