ស សុខា សរសើរខេត្តមានប្រជាពលរដ្ឋតិចទេ ប៉ុន្តែដណ្ដើមបានចំណាត់ថ្នាក់ល្អនៃកម្មវិធីកីឡាសិស្សលើកទី១នេះ
- 2019-06-19 06:48:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា សរសើរខេត្តមានប្រជាពលរដ្ឋតិចទេ ប៉ុន្តែដណ្ដើមបានចំណាត់ថ្នាក់ល្អនៃកម្មវិធីកីឡាសិស្សលើកទី១នេះ
ចន្លោះមិនឃើញ
ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ សរសើរខេត្តមួយចំនួនដែលមានប្រជាជនតិចនោះទេ ប៉ុន្តែអាចរកមេដាយបានច្រើន និងឈរលេខរៀងល្អថែមទៀតផង នាការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ដែលទើបបញ្ចប់ម្សិលមិញនេះ។
តំណាងក្រសួងអប់រំ យុវជន និងកីឡាខាងលើនេះបានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ដែលទើបបញ្ចប់ម្សិលមិញនេះ ឯកឧត្ដម សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ដែលបានរៀបចំបានល្អសុក្រឹត ត្រឹមត្រូវល្អ ព្រមទាំងរលូនតាមផែនការ។ ទន្ទឹមនិងនេះផងដែរ ក៏ថ្លែងអំណរគុណមន្ទីរអប់រំ រាជធានី-ខេត្ត ទាំងអស់ដែលខំប្រឹងប្រែងដឹកនាំកូនសិស្សចូលរួមការប្រកួត រួមនិងបណ្ដាសហព័ន្ធនានាដែលរួមសហការគ្នាបានល្អ។
រដ្ឋលេខាធិការទទួលបន្ទុកខាងកីឡារូបនេះលើកឡើងទៀតថា សម្រាប់ខេត្តធំៗដែលមិនទាន់បានទទួលលទ្ធផលល្អ សូមខំប្រឹងបន្ថែមទៀតនៅរយៈពេល២ឆ្នាំក្រោយៗទៀត។ ចំពោះខេត្តដែលតូច ហើយទទួលបានលទ្ធផលល្អនោះ ឯកឧត្ដមមិនបានបញ្ជាក់ថាខេត្តនោះទេ ប៉ុន្តែបើមើលតាមលទ្ធផលនោះ គឺកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ១១ និងឈ្នះមេដាយរហូតដល់ ១៣គ្រឿង ក្នុងនោះមាន មាស៣ ប្រាក់៤ និងសំរឹទ្ធ៦។
រំលឹកដែរថា កម្មវិធីកីឡាសិស្សថ្នាក់ជាតិលើកទី១នេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១០ ដល់ ១៨ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលមាន១១ប្រភេទកីឡាប្រកួតប្រជែងគ្នា។ មានការចូលរួមពី២៥រាជធានី-ខេត្ត ស្មើនិង៩៥វិញ្ញាសា សរុបកីឡាករ កីឡាការិនីជាង ៣០០០នាក់៕