មន្ទីរពេទ្យតម្លៃជាង ៤៥ លានដុល្លារ នឹងបើកសម្ពោធនៅព្រឹកនេះ

  • 2014-11-18 14:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៤៥ លានដុល្លា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលមានទីតាំងស្ថិត នៅជិតផ្សារទឹកថ្លា តាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី​នឹង​ត្រូវ​បើក​សម្ពោធ​នៅ​ព្រឹកនេះ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធមន្ទីរពេទ្យខាងលើ។

 

កាលពីពាក់កណ្តាលខែមករា កន្លងមកកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យដ៏ ថ្មីមួយឈ្មោះ ថា មន្ទីរពេទ្យជោរៃភ្នំពេញ (Cho Rey Phnom Penh Hospital) ​ដែលជាសាខារបស់មន្ទីរពេទ្យ ដ៏ធំមួយ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

 

ចំណែកមន្ទីរពេទ្យរ៉ូយ៉ាល់វិញក៏ជាសាខាដ៏ធំមួយរបស់មន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ ផងដែរ។ មន្ទីរពេទ្យនេះ មានកម្ពស់ ៦ជាន់ ​មានបើក​សេវា​ព្យាបាល​ជា​ច្រើន​ប្រភេទ ជាមួយនឹង បច្ចេកវិទ្យាទំនើបចុងក្រោយ​បង្អស់៕

 

 

 

មន្ទីរពេទ្យ ​រ៉ូយ៉ាល់​ មាន​អាសយដ្ឋាន​ស្ថិត​នៅ​ អគារ​លេខ ១១ ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន សុខ ​រាជធានី​ភ្នំពេញ។ ​ទំនាក់ទំនង​តាមរយៈ​ទូរសព្ទ​លេខ ០២៣ ៩៩១ ០០០ ឬ​តាមរយៈ​អ៊ីម៉ែល rrhmarketing@bgh.co.th ៕

អត្ថបទ៖មៃ សុខលីម

 
អត្ថបទថ្មី