៩វិធី ធ្វើឲ្យក្លៀក សស្អាត មិនបាច់ចំណាយច្រើន
- 2014-11-17 22:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩វិធី ធ្វើឲ្យក្លៀក សស្អាត មិនបាច់ចំណាយច្រើន
ចន្លោះមិនឃើញ
បញ្ហាក្លៀកខ្មៅ ជាក្ដីកង្វល់មួយរបស់ស្រ្ដីគ្រប់រូប។ ថ្ងៃនេះ Sabay សូមបង្ហាញវិធី៩ ដែលអាចធ្វើឲ្យក្លៀកខ្មៅ ប្រែទៅជា ស បានដោយមិនបាច់ចំណាយច្រើន៖
១. ក្រូចឆ្មារ
ក្រូចឆ្មារត្រូវបានគេស្គាល់ថាភ្នាក់ងារធម្មជាតិល្អបំផុតក្នុងការកម្ចាត់ស្នាមខ្មៅនានា ប្រឆាំងបាក់តេរី និងជាថ្នាំសម្លាប់មេរោគ។ វិធីល្អបំផុតក្នុងការធ្វើឲ្យក្លៀកសបាននោះ គឺប្រើទឹកក្រូចឆ្មារ ឬកាត់វាជាពីររួចយកទៅត្រដុសនឹងក្លៀក ហើយទុកចោល៥នាទីសឹមលាងសម្អាត។ មិនត្រឹមតែអាចជួយធ្វើឱ្យក្លៀកស ទេថែមទាំងការពារមិនឲ្យធុំក្លិនញើសបានទៀតផង។
២. ដំឡូង
ដូចគ្នាទៅនឹងក្រូចឆ្មារដែរ ដំឡូងក៏គុណសម្បត្តិកម្ចាត់ស្នាមខ្មៅ និងធ្វើឲ្យក្លៀកសបានដែរ។ ចូរយកដំឡូងមួយចំណិតទៅគាបនឹងក្លៀកដោយផ្ទាល់ ទុកចោលពី៥ទៅ១០ នាទីចាំលាងជម្រះចេញ។
៣. ត្រសក់
មិនខុសពីដំឡូង និង ក្រូចឆ្មារទេ ត្រសក់ក៏មានគុណសម្បត្តិកម្ចាត់ស្នាមខ្មៅ រួមជាមួយប្រសិទ្ធភាពធ្វើឲ្យត្រជាក់ស្រួលថែមទៀតផង។ យកត្រសក់មួយចំណិត ឬទឹករបស់វាទៅត្រដុសនឹងក្លៀកផ្ទាល់។ ក្រៅពីនេះអ្នកអាចគាបយកទឹកត្រសក់មួយស្លាបព្រាកាហ្វេ បន្តក់ទឹកឃ្មុំបន្តិច និងគាបរមៀតយកទឹកបន្តិចទៅលាបលើក្លៀករួចទុកចោល២៥ទៅ៣០នាទីទើបលាងសម្អាតទឹកចេញ។
៤. ប្រេងដូង
ដូងសម្បូរទៅដោយសារធាតុវីតាមីន E ដែលមានប្រយោជន៍ខ្លាំងណាស់ធ្វើឲ្យក្លៀកស។ ជារៀងរាល់ថ្ងៃមុនពេលអ្នកងូតទឹកម៉ាស្សាក្លៀកជាមួយប្រេងដូង៥ទៅ១០នាទី។ ប្រើទឹកក្ដៅឧណ្ហៗលាងជម្រះដើម្បីកុំឲ្យជាតិប្រេងជាប់នឹងស្បែកក្លៀក។
៥. សម្បកក្រូច
សុំកុំបោះសម្បកក្រូចចោលអីព្រោះវាអាចធ្វើឲ្យក្លៀកអ្នកសបាន។ វិធីធ្វើយកសម្បកក្រូចទៅហាលថ្ងៃពីរទៅបីថ្ងៃដើម្បីឲ្យស្ងួតល្អបន្ទាប់មកយកទៅកិនជាម្សៅ។ យកម្សៅសម្រកក្រូចទៅលាយជាមួយទឹក ហើយយកទៅលាបនឹងក្លៀកទុកចោល៥នាទីសឹមលាងសម្អាតវាចេញនោះអ្នកនឹងឃើញលទ្ធផល។
៦. ម្សៅមី
ធាតុផ្សំដ៏ងាយស្រួលរកមួយទៀតនោះគឺគ្រឿងនៅក្នុងផ្ទះបាយក៏អាចធ្វើឲ្យក្លៀករបស់អ្នកសរបានដែរ។ គ្រឿងផ្សំនោះមាន ម្សៅមី ២ស្លាបព្រាបាយ បន្តក់ទឹករមៀតបន្តិច ទឹកក្រូចឆ្មារ និង ទឹកដោះគោជូរលាយចូលគ្នាឲ្យសព្វ ហើយយកទៅលាបលើក្លៀករបស់អ្នកទុកចោល២០ទៅ២៥ នាទីទើបលាងសម្អាតទឹកចេញ។ អ្នកនឹងឃើញភាពខុសគ្នាបន្ទាប់ពីធ្វើរួច។
៧. ប្រទាលកន្ទុយក្រពើ
យកប្រទាលកន្ទុយក្រពើមកកាត់ជាបន្ទះៗ រួចយកទៅបិទនៅលើក្លៀកតែម្ដងដោយទុកចោល ១០ទៅ១៥នាទី ។ ធ្វើវាជារៀងរាល់ថ្ងៃរយៈពេលមួយសប្ដាហ៍អ្នកនឹងឃើញលទ្ធផល។
៨. ទឹកប៉ោម
មិនត្រឹមតែធ្វើឲ្យក្លៀកសបានតែមួយមុខទេ ទឹកប៉ោមក៏អាចជួយកម្ចាត់បញ្ហាមួយចំនួនដូចជា ក្លៀកមានក្លិនមិនល្អ មុន ស្នាមអុចខ្មៅ និងស្នាមជាំ។ អ្នកអាចយកទឹកប៉ោមទៅលាបលើក្លៀកតែម្ដងក៏បាន។
៩. ទឹកដោះគោ
ទឹកដោះគោអាចជួយកាត់បន្ថយស្នាមខ្មៅនៅលើស្បែកបាន ហើយអាស៊ីដខ្លាញ់ដែលមាននៅក្នុងទឹកដោះគោនោះអាចធ្វើឲ្យក្លៀកសរលើបរលោងបាន។ មានវិធីជាច្រើនក្នុងការប្រើទឹកដោះគោទៅសម្អាតក្លៀករបស់អ្នកបានដូចជា យកទឹកដោះគោឆៅ និង ទឹកដំឡូងក្នុងបរិមាណស្មើគ្នាលាយឲ្យបានសព្វល្អរួចលាបនៅលើក្លៀករយៈពេល ១០នាទី។
អត្ថបទទាក់ទង៖
- វិធីងាយៗតែ៥នាទីកម្ចាត់មុនក្បាលខ្មៅចេញពីផ្ទៃមុខ
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ trendsnhealth