វិធីងាយៗតែ៥នាទីកម្ចាត់មុនក្បាលខ្មៅចេញពីផ្ទៃមុខ
- 2014-11-10 22:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗតែ៥នាទីកម្ចាត់មុនក្បាលខ្មៅចេញពីផ្ទៃមុខ
ចន្លោះមិនឃើញ
មុនក្បាលខ្មៅ គឺជាក្ដីកង្វល់នៃបុរស និងស្ត្រីទាំងឡាយ។ ប៉ុន្តែអ្នកក៏អាចកម្ចាត់បញ្ហានេះបានដែរ ដោយគ្រាន់តែប្រើរបស់ដ៏ងាយស្រួលរកបំផុត គឺក្រូចឆ្មារ និង ទឹកឃ្មុំ។
តើយកក្រូចឆ្មារ និងទឹកឃ្មុំមកធ្វើម្ដេចខ្លះ? ចម្លើយមានដូចខាងក្រោម៖
កាត់ក្រូចឆ្មារជាពីរ (អ្នកអាចប្រើទឹកក្រូចឆ្មារក៏បាន) រួចបន្តក់ទឹកឃ្មុំពីរបីដំណក់ពីលើវា ហើយបន្ទាប់មក យកវាទៅត្រដុសគ្រប់កន្លែងដែលអ្នកចង់កម្ចាត់មុនក្បាលខ្មៅនោះ រួចទុកចោល៥នាទី។ ក្រោយមកលាងសម្អាតវាចេញដោយប្រើទឹកត្រជាក់ រួចប្រើកន្សែងស្ងួតស្អាតមកជូតថ្នមៗ អ្នកនឹងឃើញលទ្ធផលភ្លាម។
ប្រិយមិត្តអាចធ្វើបែបនេះបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ រហូតមុនក្បាលខ្មៅនោះត្រូវបានកម្ចាត់ចេញទាំងស្រុងពីស្បែករបស់អ្នក៕
ចុចអាន៖ វិធីងាយៗ ធ្វើឲ្យបបូរមាត់ខ្មៅទៅជាស៊ីជម្ពូ
ចុចអាន៖ វិធី៦យ៉ាង ជួយបំបាត់បញ្ហាក្លិនក្លៀកបានយ៉ាងរហ័ស
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ myhijab