វិធីងាយៗការពារក្លិនចេញពីមាត់ ដៃគូសន្ទនាមិនអាចដឹង
- 2014-11-11 13:46:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗការពារក្លិនចេញពីមាត់ ដៃគូសន្ទនាមិនអាចដឹង
ចន្លោះមិនឃើញ
ការដកដង្ហើមមានក្លិនស្អុយជារឿងគួរឲ្យអាម៉ាស់មួយសម្រាប់អ្នក ជាពិសេសធ្វើឲ្យដៃគូសន្ទនាដ៏សំខាន់ដឹង។ ដើម្បីបំបាត់ក្លិនស្អុយពីក្នុងមាត់ អ្នកអាចសាកនូវជំហានទាំងនេះ៖
របៀបការពារក្លិនមាត់ធ្មេញរយៈពេលវែង
១) ដុះធ្មេញឲ្យបានត្រឹមត្រូវ៖ ការដុះធ្មេញជារឿងចាំបាច់ក្នុងការវាយកម្ចាត់ក្លិនស្អុយ ហើយទន្តពេទ្យបានណែនាំឲ្យដុះធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ ចំណែកច្រាសដុះធ្មេញគួរដូរក្នុងរយៈពេល៣ ឬ៤ ខែម្ដង។ ប៉ុន្តែពេលកំពុងដុះធ្មេញ គួរសម្អាតអណ្ដាតផង ព្រោះអណ្ដាតតែងទទួលរងនូវកាកសំណល់ល្អិតជាច្រើនដែរ។
២) ទាក់អាហារចេញពីចន្លោះធ្មេញ៖ ការទាក់អាហារចេញពីចន្លោះធ្មេញគួរប្រើខ្សែដែលណែនាំដោយទន្តពេទ្យ ដើម្បីយកកម្ទេចអាហារ ជាផ្នែកធ្វើឲ្យមាត់របស់អ្នកមានធំក្លិនស្អុយចេញ។ គួរធ្វើការទាក់យកអាហារចេញពីចន្លោះធ្មេញយ៉ាងហោចណាស់មួយថ្ងៃម្ដង។
៣) ជៀសវាងអាហារមួយចំនួន៖ ការញ៉ាំអាហារដូចជា (មើមខ្ទឹម ខ្ទឹមបារាំង ឬអ្វីៗដែលហឹរ) អាចធ្វើឲ្យការដកដង្ហើមមកស្អុយ ពីព្រោះអាហារទាំងនេះបានហូរចូលទៅក្នុងសរសៃឈាម និងចូលទៅក្នុងសួត ប៉ុន្តែទន្ទឹមនឹងនោះក៏មានអាហារមួយចំនួនទៀតក៏បណ្ដាលឲ្យដកដង្ហើមមកស្អុយដែរ។ ដូច្នេះអ្នកជៀសវាង៖
@ អាហារនិងភេសជ្ជៈមានជាតិស្ករ។ បើអ្នកចង់ញ៉ាំ គួរញ៉ាំផ្លែប៉ម ឬអ្វីផ្សេងមានជាតិប្រូតេអ៊ីន ជំនួសស្ករគ្រាប់វិញទៅ។
@ ជៀសវាងកាហ្វេ និងជាតិអាកុល ដោយសារអាហារទាំងពីរមុខនេះសុទ្ធតែផ្ដល់ក្លិនមិនល្អក្នុងក្រអូមមាត់អ្នក។
៤) ញ៉ាំអាហារខ្លះឲ្យបានទៀងទាត់៖ ខណៈជៀសវាងការញ៉ាំអាហារមួយចំនួន ក៏តម្រូវឲ្យញ៉ាំអាហារមួយចំនួនឲ្យបានទៀងទាត់ដើម្បីចូលរួមកាត់បន្ថយក្លិនក្នុងមាត់របស់អ្នក។
@ ញ៉ាំទឹកដោះគោជូរគ្មានជាតិស្ករម្ដងក្នុងមួយថ្ងៃ ព្រោះទឹកដោះគោជូរមានបាក់តេរីល្អជួយកម្ចាត់ក្លិនស្អុយ។
@គួរញ៉ាំអាហារសម្បូរវីតាមីន D ដូចជាត្រីសូម៉ុង ទឹកក្រូចច្របាច់ ឬពងទាចៀន។
@ ញ៉ាំប្រទាលផ្សេង ក៏ជួយកាត់បន្ថយក្លិនមិនល្អក្នុងមាត់ដែរ។
៥) ជៀសវាងជក់ និងទំពាថ្នាំជក់៖ មានហេតុផលជាច្រើនតម្រូវឲ្យជៀសវាង ឬបញ្ឈប់ការជក់បារី ឬទំពាថ្នាំជក់ (ដូចជាផ្ដល់ជំងឺមហារីក) ចំណែកបញ្ហាក្លិនមាត់ក៏ជាផ្នែកមួយក្នុងហេតុផលនេះដែរ។
៦) ទៅទន្តពេទ្យឆែកធ្មេញជាប្រចាំ៖ ការទៅរកពេទ្យធ្មេញឲ្យឆែកធ្មេញឲ្យជាប្រចាំគឺជារឿងសំខាន់ណាស់ ពីព្រោះទន្តពេទ្យនឹងដឹងថា អ្នកមានក្លិនមាត់ឬអត់ ឬដឹងពីអ្វីផ្សេងទៀតដែលធ្ងន់ធ្ងរជាងនេះ ដូចជាការដុះធ្មេញមិនបានត្រឹមត្រូវក្ដី។
របៀបការពារក្លិនមាត់ធ្មេញក្នុងពេលទាន់ហន់
បើអ្នកចាប់អារម្មណ៍ថាខ្លួនកំពុងមានក្លិនមាត់មិនល្អ ហើយគ្មានពេលគ្រប់គ្រាន់ដើម្បីសម្អាតធ្មេញទេ គួរសាកវិធីទាន់ហន់ទាំងនេះ៖
១) ញ៉ាំទឹកឲ្យច្រើន៖ បញ្ហាដែលបណ្ដាលឲ្យមានធំក្លិនក្នុងមាត់ក៏មកពីក្នុងបរិវេណមាត់ស្ងួតពេក។ ការញ៉ាំទឹកចូលទៅអាចជួយលាងសម្អាតអាហារ ដែលបណ្ដាលឲ្យកើតមានបាក់តេរីនៅក្នុងមាត់ដែរ។ មិនគួរយកកាហ្វេ សូដា ឬស្រាមកលាងមាត់នោះទេ។ វាអាចធ្វើឲ្យមាត់កាន់តែស្អុយទៅវិញ។
២) ញ៉ាំស្ករទំពា៖ ដូចទឹកដែរ ស្ករទំពាអាចជួយកាត់បន្ថយក្លិនក្នុងមាត់បានយ៉ាងឆាប់រហ័ស។
៣) ទៅខ្ពុរមាត់ចេញ៖ ការខ្ពុរមាត់គឺជាវិធីភ្លាមៗក្នុងការកម្ចាត់ក្លិនមិនល្អក្នុងមាត់។ ការធ្វើរបៀបនេះអាចជួយបានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាល្មមធ្វើឲ្យអ្នកសន្ទនានៅពីមុខអ្នកអត់ដឹងថាអ្នកមានក្លិនមាត់មិនល្អដែរ៕
ប្រភព៖ wikihow