ទៅលេងកោះកុងក្រៅ មើលសមុទ្រថ្លាឆ្លុះជាប់មេឃ ទុក្ខធំប៉ុនណាក៏រលាយអស់
- 2019-06-19 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងកោះកុងក្រៅ មើលសមុទ្រថ្លាឆ្លុះជាប់មេឃ ទុក្ខធំប៉ុនណាក៏រលាយអស់
ចន្លោះមិនឃើញ
ចង់ទៅស្រូបខ្យល់សមុទ្រ ងូតទឹកលេងបំបាត់ទុក្ខកង្វល់ ទេសចរទាំងអស់កុំភ្លេចមកកម្សាន្តនៅឆ្នេរកោះកុងក្រៅ (ចម្ការដូងទី៣) ដែលស្ថិតនៅឃុំកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ កោះមានឆ្នេរខ្សាច់សវែងអន្លាយនេះ មានចម្ងាយប្រហែល៤៩គីឡូម៉ែត្រ ដោយត្រូវចំណាយពេលជាង២ម៉ោង ពីក្រុងខេមរភូមិន្ទដើម្បីទៅដល់។
អ្វីដែលទេសចរជញ្ជក់មាត់មិនដាច់ គឺសម្រស់ស្អាតគ្មានពីរនៃទឹកសមុទ្រថ្លាឆ្លុះជាប់នឹងមេឃ អមដោយទេសភាពទាក់ចិត្ត មិនអាចរំលងការថតរូបផ្ដិតយកអនុស្សាវរីយ៍បានឡើយ ។ ដើមដូងត្រឈឹងត្រឈៃ កាន់តែបន្ថែមឲ្យកោះដែលផុសនៅកណ្ដាលផ្ទៃមហាសាគរ ស្រស់ស្អាតរកអ្វីផ្ទឹមបាន។ ក្រៅពីនេះ គេក៏អាចមុជទឹកមើលផ្កាថ្ម និងជិះម៉ូតូទឹកបានយ៉ាងសប្បាយផងដែរ៕
រូបភាព៖ សម្រស់ខេត្តកោះកុង Page