អ្នក​បង្កើត​បច្ចេកវិទ្យា OLED មាន​ភាគ​ច្រើន​អាច​មិន​ស្គាល់មុខ

  • 2019-06-19 07:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេក្រង់ OLED កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​សម្រាប់​ការ​ផលិត​ស្មាតហ្វូន និង​ទូរទស្សន៍​ក្ដី ដោយ​សារ​តែ​វា​​មាន​លក្ខណៈ​សម្បត្តិ​ប្រសើរ​ជាង​បច្ចេកវិទ្យា LCD និង​កត្តា​ថយ​ចុះ​នៃ​​តម្លៃ​ផលិត​ផង​ដែរ។

លោក ​​​​Ching Tang

និយាយ​ដល់ OLED នេះ មាន​ភាគ​ច្រើន អាច​មិន​ទាន់​បាន​ដឹង​ទេ​ថា​នរណា​ជា​អ្នក​បង្កើត​វា។ OLED ជា​បច្ចេកវិទ្យា​បង្កើត​ឡើង​ដោយ​សាស្ត្រាចារ្យ​​ផ្នែក​គីមី​ ​​​​Ching Tang ដែល​កើត​នៅ​ហុងកុង​​ឆ្នាំ ១៩៤៧ និង​មាន​សញ្ជាតិ​​អាមេរិក។

​​​លោក Tang បាន​ចាប់​ផ្ដើម​បង្កើត​ការ​ស្រាវជ្រាវ​អំពី OLED នេះ​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៧០ នៅ​ក្នុង​បន្ទប់ពិសោធន៍​របស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ថត​ Kodak ដោយ​បាន​​រួម​គ្នា​ជា​មួយ​អ្នក​ស្រាវជ្រាវ​ម្នាក់​ទៀត​ឈ្មោះ​ថា Steven Van Slyke។ ការ​ស្រាវជ្រាវ​របស់​លោក Tang បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ឧបករណ៍ OLED នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ប្រើ​លើ​អេក្រង់​ស្មាតហ្វូន, ទូរសព្ទ,​ កុំព្យូទ័រ​យួរ​ដៃ និង​អេក្រង់​មីក្រូស្កូប​ជា​ដើម។

iPhone X ប្រើអេក្រង់ OLED

​តាម​រយៈ​ការ​បង្កើត​​បច្ចេកវិទ្យា OLED នេះ បាន​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​រូប​នេះ ទទួល​បាន​ពាន​រង្វាន់​ច្រើន​សន្ធឹក។ ថ្មីៗ​នេះ​លោក​ទទួល​បាន​​ពាន​​រង្វាន់​ Kyoto Prize ជា​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​ជប៉ុន ដោយ​បាន​មេដាយ​មាស​ធ្វើ​ពី​មាស​កម្រិត 20K និង​ប្រាក់​រង្វាន់​ ៩២០ ០០០ ដុល្លារ​ឯ​ណោះ។ បច្ចុប្បន្ន​នេះ​លោក Tang គឺ​ជា​សាស្ត្រាចារ្យ​​ផ្នែក​វិស្វកម្ម​គីមី នៅ​មហាវិទ្យាល័យ Rochester នៃ​រដ្ឋ​ New York សហរដ្ឋអាមេរិក៕​​​​​


ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង