Mourinho បង្ហើប​ថា​ ខ្លួន​អាច​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ទ្វីប​អឺរ៉ុប

  • 2019-06-19 11:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ដោយ Eleven Sports ថា លោក​ចង់​សាក​រសជាតិ​ថ្មី​នៃ​ពិភព​បាល់ទាត់ ដោយ​អាច​នឹង​ដឹកនាំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ណា​មួយ។

លោក​បាន​លើក​ឡើង​ថា​៖ " ខ្ញុំ​ចង់​ប្រឡូក​ក្នុង​ការ​ប្រកួត​ប្រជែង​ថ្មី។ ខ្ញុំ​គិត​អំពី​បាល់ទាត់​ World Cup និង​ពាន​ទ្វីប​អឺរ៉ុប " ។

លោក​បាន​បន្ត​ថា​៖ " រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​ចង់​សាក​នូវ​ការ​ផ្សងព្រេង​ជា​ច្រើន​ដែរ ហើយ​នៅ​ពេល​នេះ​ដែរ ខ្ញុំ​មើល​ឃើញ​ខ្លួន​ឯង​នៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ ច្រើន​ជាង​ដឹកនាំ​ក្លឹប​។ តើ​ក្រុម​ព័រទុយហ្គាល់​សក្ដិសម​នឹង​ខ្ញុំ​ទេ? ប្រហែល​មិនមែន​ទេ! ''។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mourinho ដឹកនាំ​ក្លឹប​អស់​ចំនួន ៥​ក្លឹប​ហើយ ក្នុង​ចំណោម​ការ​ដឹកនាំ​ក្លឹប​ទាំង​នោះ​ លោក​បាន​ឈ្នះ​ពាន​ជា​ច្រើន​ ដោយ​ក្នុង​នោះ​មាន​ពាន​លីគ​កំពូល​តាម​ស្រុក​នីមួយៗ ក៏​ដូច​ជា​ពាន​អឺរ៉ុប​ធំៗ​ដូច​ជា UEFA Champions League និង Europa League ជា​ដើម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម