Luis Enrique លាលែងពីតំណែងជាគ្រូបង្វឹកអេស្ប៉ាញហើយ!
- 2019-06-19 14:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Luis Enrique លាលែងពីតំណែងជាគ្រូបង្វឹកអេស្ប៉ាញហើយ!
ចន្លោះមិនឃើញ
អតីតគ្រូបង្គោលក្លឹប Barcelona លោក Luis Enrique បានលាលែងពីតំណែងពីតំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអេស្ប៉ាញហើយ កាលពីពេលអម្បាញ់មិញនេះ ដោយជំនួយការគ្រូបង្វឹកលោក Robert Moreno នឹងជំនួសតំណែងបណ្ដោះអាសន្ន។
មូលហេតុនៃការលាលែងចេញពីតំណែងគឺធ្វើឡើងដោយសារបញ្ហាផ្ទាល់ខ្លួនរបស់លោក ដោយមិនទាន់មានអ្នកដឹងច្បាស់ថាជាបញ្ហាអ្វីឡើយ។
យ៉ាងណាមិញ បុរសវ័យ ៤៩ឆ្នាំរូបនេះ បានអវត្តមានក្នុងការដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញតាំងពីខែមីនា មកម្ល៉េះ ក្រោមហេតុផលដូចគ្នានេះដែរ។
គួរបញ្ជាក់ផងដែរថា Luis Enrique បានប្រឡូកចូលបាល់ទាត់ជម្រើសជាតិអេស្ប៉ាញអស់រយៈពេល ១១ខែមកហើយ ក្រោយពីលាលែងពីតំណែងគ្រូបង្វឹកក្លឹប Barcelona នៅខែឧសភា ឆ្នាំ២០១៧៕