ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa America

  • 2019-06-20 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ ១-១ ក្នុង​ការ​ប្រកួត​ទី​ពីរ​ក្នុង​ពូល B នៃ​ពាន​រង្វាន់ Copa America មុន​នេះ។

ក្នុង​ការ​ប្រកួត​​ប៉ារ៉ាហ្គាយ​ដែល​ស្មើ​ប្រកួត​ទី​មួយ​ជាមួយ​កាតារ បាន​នាំ​មុខ​មុន​នាទី​៣៧ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Richard Sanchez។ យ៉ាងណាមិញ​នាទី​៥៧ អាហ្សង់ទីន​ទទួល​បាន​ប៉េណាល់ទី​មួយ​បាល់ សម្រេច​​​ដោយ Lionel Messi ជួយ​ក្រុម​តាម​ស្មើ ១-១។

នាទី​៦៣ ប៉ារ៉ាហ្គាយ​ក៏​ទទួល​បាន​ឱកាស​ប៉េណាល់ទី​មួយ​​ដែរ តែ​កីឡាករ Derlis Gonzalez ទាត់​មិន​ចូល​។ ចប់​ការ​ប្រកួត​៩០​នាទី​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ទទួល​បាន​​ម្នាក់​មួយ​ពិន្ទុ។ លទ្ធផល​នេះ​នាំ​ប៉ារ៉ាហ្កាយ​ឡើង​ឈរ​លេខ​ពីរ​ក្រោម​កូឡុំប៊ី ខណៈ​អាហ្សង់ទីន​នៅ​​បាត​តារាង​លេខ​៤​មាន​១​ពិន្ទុ​គត់ ​តែ​នៅ​សល់​ឱកាស​អ៊ុត​ការ​ប្រកួត​ចុងក្រោយ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ