Raul ឡើង​កាន់​តំណែង​​ជា​គ្រូ Real Madrid ឈុត B

  • 2019-06-21 03:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid បាន​តែងតាំង​អតីត​វីរបុរស​របស់​ខ្លួន Raul ធ្វើ​ជា​គ្រូ​បង្វឹក​​ក្រុម​យុវជន Castilla (Real Madrid ឈុត​ B) នៅ​រដូវ​កាល​ក្រោយ។

Raul ធ្លាប់​មាន​បទពិសោធន៍​កាន់​ការ​ងារ​ដឹក​នាំ​ក្រុម Cadete B និងJuvenil B ហើយ​ពេល​នេះ​លោក​​នឹង​ឡើង​កាន់​តំណែង​កំពូល​ក្នុង​ឈុត​យុវជន​របស់ Madrid។ ​​ក្រុម​យុវជន Castilla បច្ចុប្បន្ន​កំពុង​លេង​នៅ Segunda Division B - Group 1។

គ្រូ​របស់ Real Madrid បច្ចុប្បន្ន​លោក Zinedine Zidane ​ក៏​បាន​ចាប់​ផ្ដើម​អាជីព​គ្រូ​បង្វឹក​ជាន់​ខ្ពស់​ដំបូង​ជាមួយ​ក្រុម Castilla ខណៈ​លោក Santiago Solari ក៏​ដូច​គ្នា។ Raul បាន​ចំណាយ​ពេល​១៦​ឆ្នាំ​លេង​ឲ្យ​ក្រុម​ធំ​របស់ Madrid រវាង​ឆ្នាំ​១៩៩៤​និង​២០១០ ធ្លាប់​ឈ្នះ​ពាន LaLiga ៦​ដង និង Champions League ៣​ដង៕ ​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម