ទំនើប​ណាស់! រថយន្ត​ SUV ​Volkswagen ៧ កៅអីម៉ូដែលថ្មីទើបមានលក់នៅខ្មែរ

  • 2019-06-23 02:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន Volkswagen Cambodia បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ នូវ​រថយន្ត​ម៉ូដែល​ Tiguan Allspace ស៊េរី​ថ្មី ដែល​ជា​ប្រភេទ​ SUV ៧ កៅអី ដែល​ជា​​ប្រភេទ​រថយន្ត​ពេញ​និយម​នៅ​ទីផ្សារ​កម្ពុជា។

រថយន្ត​ Tiguan Allspace ស៊េរី​ថ្មី​នេះ​មាន​បំពាក់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជំនាន់​ចុង​ក្រោយ ដែល​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​​ដល់​អ្នក​បើកបរ/អ្នក​ដំណើរ​ និង​មាន​ប្រព័ន្ធ​ជំនួយ​ជា​ច្រើន។ ត្រួសៗ​ពី​ចំណុច​ពិសេស​មាន​ដូច​ជា ៖

១. កុងទ័រ​​បង្ហាញ​ព័ត៌មាន​ប្រភេទ LED ដែល​គេ​ហៅ​ថា​ "Virtual Cockpit”

២. កាមេរ៉ា​អាច​មើល​ឃើញ​ស្ថានភាព​ជុំវិញ​បាន​ ៣៦០ ដឺក្រេ ងាយ​ស្រួល​ដល់​ការ​ចូល​ចត​

៣. អេក្រង់​បញ្ហា​មុខងារ​ផ្សេងៗ​មាន​ទំហំ​ធំ

៤. មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ចំនួន​ពីរ​តំបន់ មុខ និង​ក្រោយ ដែល​អាច​បញ្ជា​ដាច់​ពី​គ្នា

រថយន្ត​នេះ​ក៏​មាន​ផ្ដល់​នូវ​ជម្រើស​នៃ​ការ​បើកបរ​ច្រើន​ប្រភេទ ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្ថានភាព​ផ្លូវ​ផ្សេងៗ​គ្នា ជា​ពិសេស​មាន​​​ប្រព័ន្ធ​បូម​ស្វ័យប្រវត្តិ​ដែល​ផ្ដល់​នូវ​​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ធម្មតា​ និង​ការ​​​បើក Off-Road បាន​យ៉ាង​គាប់​ចិត្ត។ Tiguan Allspace មាន​ជំនួយ​ពី​​ប្រព័ន្ធ​បើកបរ​ 4MOTION ដែល​ជា​ប្រព័ន្ធ​បើកបរ​ប៉ុង​ ២ (AWD) អាច​ទ្រាំទ្រ​ស្ថានភាព​ផ្លូវ​ច្រើន​ប្រភេទ។

​​​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​លើ​រថយន្ត​ Tiguan Allspace ក៏​នឹង​អាច​​រីករាយ​នឹង​សំឡេង​ស្ងាត់​នៅ​ខាង​ក្នុង​រថយន្ត​ ដោយ​សារ​គុណភាព​ផលិត​របស់​វិស្វករ​អាល្លឺម៉ង់ ដែល​ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​ និង​រំញ័រ​បាន​យ៉ាង​ល្អ។

គួរ​ដឹង​ថា​ SUV ៧ កៅអី មួយ​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៧ វគ្គ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ល្អ​បំផុត​ ដោយ​បើកបរ​ ១០០ គ.ម ​អស់​ប្រេង​ជា​មធ្យម​ ៧,៣ លីត្រ​ប៉ុណ្ណោះ។

ព័ត៌មាន​លំអិត​​អាច​​អញ្ជើញ​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Volkswagen ដែល​ស្ថិត​នៅ​ #9392, មហាវិថី​សហព័ន្ធ​រុស្សី ខណ្ឌ​ពោធិ៍សែនជ័យ​ ក្រុង​ភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរសព្ទ​លេខ​ 023 919 999 / 095 999 820៕​

អត្ថបទ៖ សុខហេង