Mahrez ស៊ុត​​មួយ​គ្រាប់​យ៉ាង​ស្អាត ជួយ​អាល់ហ្សេរី​ឈ្នះ​ប្រកួត​ដំបូង​នៅ Africa Cup of Nations

  • 2019-06-24 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ធំ​ប្រចាំ​ទ្វី​អាហ្វ្រិក​​​ដែល​តែង​ធ្វើ​រាល់​២​ឆ្នាំ​ម្ដង Africa Cup of Nations ២០១៩ បាន​ចាប់​ផ្ដើម​ហើយ​តាំង​តែ​ពី​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០១៩ ដែល​មាន​អេហ្ស៊ីប​ជា​ម្ចាស់​ផ្ទះ។

សម្រាប់​ការ​ប្រកួត​ក្នុង​ពូល C កាល​ពី​យប់​មិញ កីឡាករ Riyad Mahrez របស់​ក្លឹប Manchester City បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​​ឈ្នះ ២-០ លើ​ជម្រើស​ជាតិ​កេនយ៉ា​​ក្នុង​ការ​ប្រកួត​ដំបូង។ កីឡាករ Baghdad Bounedjah ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អាល់ហ្សេរី​​ ដោយ​ការ​ទាត់​ប៉េណាល់ទី​នាទី​៣៤។

នៅ​៩​នាទី​បន្ទាប់ អាល់ហ្សេរី​​​ក៏​បាន​រក​មួយ​គ្រាប់​បន្ថែម​ទៀត​ដោយ​ការ​យ៉ាង​ល្អ​ពី​កីឡាករ Riyad Mahrez។ ក្នុង​វគ្គ​ទី​ពីរ​​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ ពោល​លទ្ធផល ២-០ បាន​បញ្ចប់​ដល់​៩០​នាទី។ មួយ​គូ​ទៀត​ក្នុង​ពូល C ដូច​គ្នា សេណេហ្គាល់​ ឈ្នះ​​តង់ហ្សានី ២-០៕​​

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី