មែនទែនហើយ! អាស៊ាន​មាន​ទាំង​កម្ពុជា​សម្រេច​ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034

  • 2019-06-24 02:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កំពូល​​អាស៊ាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​បាន​​សម្រេច​រួម​គ្នា​ដើម្បី​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Fifa World Cup ប៉ុន្តែ​មិន​​ទាន់​បង្ហាញ​កាល​បរិច្ឆេទ​ច្បាស់​លាស់​ឡើយ​ដោយ​ត្រូវ​ការ​សិក្សា​លំអិត​ថែម​ទៀត។

លោក​នាយករដ្ឋ​មន្ត្រី​ថៃ​ Prayut Chan-o-cha

លោក​នាយករដ្ឋ​មន្ត្រី​ថៃ​ Prayut Chan-o-cha ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«យើង​ស្វាគមន៍​គោល​បំណង​​អាស៊ាន​​មួយ​​ដើម្បី​​ដេញ​ថ្លៃ​​រួម​គ្នា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​​ជើង​ឯក​ពិភព​លោក​ (Fifa World Cup) និង​​​ជំរុញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាជិក​សហព័ន្ធ​​កីឡា​បាល់ទាត់​​ជាតិ​​អាស៊ាន​នីមួយ​ៗ​ និង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​​ឲ្យ​យល់​ពី​គោល​បំណង​នេះ»។

ថ្នាក់​ដឹក​នាំ​អាស៊ានក្នុង​កិច្ច​ប្រជុំ​កំពូល (ប្រភព៖

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​សេចក្តី​ថ្លែង​ការណ៍​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​​ជាក់​លាក់​នៃ​ការ​ដេញ​ថ្លៃ​ឡើយ។ បែប​នេះ​ក្តី​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​លោក​ Don Pramudwinai បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​បាន​ឯកភាព​គ្នា​ដេញ​ថ្លៃ​ World Cup ឆ្នាំ​២០៣៤។​

ដូច្នេះ​កម្ពុជា​​ក៏​​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​១១​ដែល​គ្រោង​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០៣៤៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា