ប្រធាន Toyota ប្រើឈ្មោះក្លែងក្លាយដើម្បីចូលរួមការប្រណាំងឡាន ព្រោះមូលហេតុសាមញ្ញ
- 2019-06-24 02:39:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន Toyota ប្រើឈ្មោះក្លែងក្លាយដើម្បីចូលរួមការប្រណាំងឡាន ព្រោះមូលហេតុសាមញ្ញ
ចន្លោះមិនឃើញ
ក្រុមប្រណាំងរថយន្ត Toyota Gazoo បានចូលរួមការប្រណាំងរថយន្ត Nurburgring 24 កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីអ្នកប្រណាំងជំនាញៗរួមមាន Takeshi Tsuchiya, Naoya Gamou, Uwe Kleen និង "Mr. Morizo”។
"Mr. Morizo” គឺជាឈ្មោះក្លែងក្លាយមួយរបស់ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda ដែលមានវ័យ ៦៣ ឆ្នាំ។ ក្រុមហ៊ុន Toyota បានបញ្ជាក់ថាប្រធានរបស់ខ្លួន បានបើករថយន្ត GR Supra ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីចុះឈ្មោះចូលរួមការប្រណាំងខាងលើ។
ហេតុផលដែលលោក Toyoda រើសយករថយន្តម៉ូដែល Supra ជារថយន្តប្រណាំង ដោយសារតែលោកជាអ្នកផ្ដល់គំនិតក្នុងការបង្កើតរថយន្ត Supra ឡើងវិញ។ លោកធ្លាប់បើករថយន្ត A70 Supra ជំនាន់ទីបី ក្នុងកម្មប្រណាំង Nurburgring 24 កាលពីពេលកន្លងទៅដែរ។ កាលពីឆ្នាំ ២០១៤ លោកក៏ធ្លាប់ជ្រើសយក Lexus LFA ជារថយន្តប្រណាំងផងដែរ។
ពិតណាស់ថា ការដែលមានតំណែងជាប្រធានក្រុមហ៊ុនរថយន្តធំមួយក្នុងលោក លោក Toyoda អាចសាកល្បងបើករថយន្តស្ព័រ Toyota តាមចិត្តចង់។ យ៉ាងណាក្ដីលោកមិនចង់ប្រើប្រាស់ឈ្មោះពិតក្នុងការប្រកួត ដោយចង់ឲ្យគេឯងចាត់ទុកលោកដូចជាអ្នកប្រកួតដទៃទៀតដែរ។
លោក Toyoda បាននិយាយដូចនេះ ៖ "ប្រសិនបើគេមិនស្គាល់ឈ្មោះខ្ញុំ គេអាចនិយាយមកកាន់ខ្ញុំតាមចិត្តចង់។ ប៉ុន្តែពេលដឹងថាខ្ញុំជាប្រធានហើយ ពួកគេនឹងប្រែប្រួលភ្លាម”៕
ចុចអាន៖