គុណភាពឡានថ្មីកូរ៉េ វ៉ាដាច់ឡានជប៉ុន
- 2019-06-24 04:06:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណភាពឡានថ្មីកូរ៉េ វ៉ាដាច់ឡានជប៉ុន
ចន្លោះមិនឃើញ
ផ្អែកតាមការសិក្សារបស់ក្រុមហ៊ុនស្រាវជ្រាវ JD Power លើរថយន្តទើបទិញថ្មីអំឡុងពេល ៣ ខែដំបូង បានបង្ហាញថារថយន្តរបស់កូរ៉េខាងត្បូង មានកម្រិតខូចខាតទាបបំផុតបើធៀបនឹងម៉ាករថយន្ត ៣៣ ទៀត។
ការសិក្សាគឺផ្អែកលើទិន្នន័យពីអ្នកចូលរួមចំនួន ៧៦ ២៥៦ នាក់ ដែលឃើញថាក្នុងចំណោមរថយន្តម៉ាក Genesis ចំនួន ១០០ គ្រឿង មានបញ្ហាត្រឹម ៦៣ ចំណុចប៉ុណ្ណោះ (៦៣/១០០)។ ម៉ាករថយន្ត Kia ក៏ស្ថិតនៅតំណែងខ្ពស់ដែរ ដោយបានពិន្ទុ ៧០/១០០ ហើយ Hyunda វិញទទួលបានពិន្ទុ ៧១/១០០ ឈរនៅតំណែងលេខ ៣។
ជាមួយលទ្ធផលនេះដែរ JD Power បានបញ្ជាក់ថាអំឡុងពេល ៣ ខែដំបូង បញ្ហាដែលកើតមានជាមធ្យមលើរថយន្ត ១០០ គ្រឿង គឺមានប្រមាណ ៩៣ បញ្ហា។ គួរដឹងដែរថានេះជាឆ្នាំទីពីរហើយ ដែលរថយន្តកូរ៉េខាងត្បូងឈរនៅតំណែងកំពូលនៃបញ្ជីនេះ។
ចំណែកក្រុមហ៊ុនរថយន្តជប៉ុនផ្សេងទៀតដែលល្បីឈ្មោះថាគុណភាពល្អ ប្រើធន់ ដូចជា Toyota និង Honda ឈរនៅតំណែងលេខ ១០ និងលេខ ១៩។ ក្រុមហ៊ុនរថយន្តអាមេរិកផ្ដល់គុណភាពបានប្រសើរជាងដោយ Ford ឈរនៅលេខ ៤, Lincoln ឈរនៅលេខ ៥, Chevrolet ឈរនៅលេខ ៦ និង Dodge ឈរនៅលេខ ៨។
គួរដឹងថាលទ្ធផលខាងលើគឺជាការគួបផ្សំបញ្ចូលគ្នានូវរថយន្តគ្រប់ម៉ូដែលផលិតដោយក្រុមហ៊ុនកូរ៉េ, ជប៉ុន, អាមេរិក និងអាល្លឺម៉ង់ជាដើម។ ប៉ុន្តែប្រសិនបើបែងចែកតាមប្រភេទម៉ូដែលនីមួយៗ លទ្ធផលទទួលបានខុសពីនេះ ដូចបង្ហាញក្នុងតារាងខាងលើ៕
ចុចអាន៖