បាន​តម្លៃ​ធូរ ​Mi band 4 ​ត្រូវ​អតិថិជន​សម្រុក​ទិញ ត្រឹម ៨ ​ថ្ងៃ លក់​ដាច់ ១ លាន​គ្រឿង

  • 2019-06-25 02:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Xiaomi ​បាន​ប្រកាស​ពី​ខ្សែ​ដៃ Mi Band 4 ដែល​មាន​ការ​វិវត្ត​នូវ​ការ​បំពាក់​អេក្រង់​ពណ៌ OLED ​និង​ការ​តាមដាន​សកម្មភាព​ធ្វើ​លំហាត់ប្រាណ​បាន​ប្រសើរ​ជាង​មុន។ បែប​ណា​មិញ​ឧបករណ៍​ដ៏​ពេញ​និយម​នេះ ត្រូវ​បាន​ដឹង​ថា​លក់​ចេញ​ច្រើន​ជាង ១ លាន​គ្រឿង​ហើយ ត្រឹម​រយៈ​ពេល ៨ ​ថ្ងៃ​នៃ​ការ​ដាក់​លក់​ដំបូង។

តួ​លេខ​នេះ​រាប់​ត្រឹម​ទំនិញ​ដែល​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​ទីផ្សារ​សកល​ត្រៀម​ដាក់​ដំណើរការ​នា​ថ្ងៃ​ទី ២៦ ​មិថុនា។ កំណត់ត្រា​ពិសេស​មួយ​ដែល Xiaomi ទើប​បំបែក​បាន គឺ​ការ​ដឹក​ចេញ​ខ្សែ​ដៃ​ប្រភេទ​នេះ​ប្រមាណ ៥ ពាន់​លាន​គ្រឿង​រៀងរាល់មួយ​ម៉ោង​ដែល​ជា​តួ​លេខ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

រំឭក​ថា Mi Band 4 ​មាន​តម្លៃ​ត្រឹម ១៦៩ យន់​ឬ​ ២៥ ដុល្លារ និង​ប្រភេទ​ប្រើ NFC ​តម្លៃ ៣៣ ដុល្លារ ខណៈ​នៅ​ទីផ្សារ​អេស្ប៉ាញ​និង​អ៊ីតាលី​មាន​តម្លៃ ៤០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា