​នៅ​ទឹក​ដី​កំណើត​ Galaxy S10 5G ប្រើពេល ៨០ ថ្ងៃលក់ចេញ ​១ លាន​គ្រឿង

  • 2019-06-25 04:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា​ ​ស្មាតហ្វូន​ត្រកូល​ Galaxy S10 ​របស់​ក្រុមហ៊ុន​ Samsung ​ម៉ូឌែល 5G ​លក់​ដាច់​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​ពោល​គឺ​ត្រឹម ៨០ ​ថ្ងៃ​នៃ​ការ​ប្រកាស​ អាច​លក់​ចេញ​បាន​ចំនួន ១ ​លាន​គ្រឿង​បាត់​ទៅ​ហើយ។

Galaxy S10 5G

​បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ Samsung ​លក់​បាន Galaxy S10 5G ​ចំនួន ១៥ ០០០ ​គ្រឿង។​ ចំនួន​នេះ​គឺ​​ឈ្នះ​ដាច់​ឆ្ងាយ​ បើ​ធៀប​នឹង​ទៅ​ LG ​ដែល​ប្រកាស​ចេញ​ម៉ូឌែល LG V50 ThinQ មាន 5G ​អំឡុង​ខែ​ឧសភា​ដូច​គ្នា លក់​បាន​ត្រឹម​ ២៨០ ០០០​គ្រឿង​គិត​មក​ទល់​ឥឡូវ​។

​សូម​បញ្ជាក់​ដែរ​ថា ​​ប្រទេស​កូរ៉េខាងត្បូង​ បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា 5G ដំបូង​បង្អស់​ក្នុង​លោក ​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ច្រើន​ជាង ៥ ​កំពុង​ប្រតិបត្តិការ​លក់​កញ្ចប់​សេវា​អ៊ីនធើណិត ​ក៏​ដូច​ជា​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ និងក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជា Samsung និង LG ជាដើម៕

LG V50 ThinQ មាន 5G
Galaxy S10 5G

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា