Bill Gates ថាកំហុសធំបំផុតគឺបណ្ដោយឲ្យលុយ ៤០០ ប៊ីលានដុល្លារចូលហ៊ោបៅ Google

  • 2019-06-25 02:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Bill Gates ​ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​បាន​លើក​ឡើង​ពី​បទពិសោធន៍​ផ្ទាល់​ក្នុង​វេទិកា​មួយ​មាន​ឈ្មោះ​ថា​ Village Global ​ស្ដី​ពី​សហគ្រិនភាព​។ ​ក្រោយ​ពេល​ប៉ះ​នឹង​សំណួរ​រសើប​មួយ​ដែល​ពិធីការិនី​បាន​ជជីក​សួរ​ដេញ​ដោល​ លោក​ Bill Gates ​បាន​សារភាព​ថា​​ "កំហុស​ធំ​បំផុត​ក្នុង​ជីវិត​គឺ ​បណ្ដោយ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​ Microsoft ​ប្រកួត​ចាញ់​ Android​”។ កំហុសនោះហើយបានធ្វើខាតបង់ប្រាក់ជាង ៤០០ ប៊ីលានដុល្លារឯណោះ។​

រូបភាព៖ Vox

​លោក​បាន​បន្ថែម​ថា ​នៅ​ក្នុង​ពិភព​នៃ​ការ​ប្រកួត​ប្រជែង​ការ​បង្កើត​ប្រព័ន្ធ​ដំណើរការ​កម្មវិធី ​បើ​អ្នក​ផលិត​បាន​ប្រព័ន្ធ​ដែល​គេ​និយម​ប្រើ​ច្រើន​ ​ហើយ​ថែម​ទាំង​ក្ដោប​បាន​ទីផ្សារ​ទាំង​មូល ​នោះ​អ្នក​នឹង​ឈ្នះ​។ ​ដូច​គ្នា​អីចឹង​ដែរ​ ​គ្រា​ដែល​នៅ​ដឹក​នាំ​ Microsoft ​ការ​គ្រប់​គ្រង​របស់​លោក​មិន​ល្អ ​ហាក់​មាន​ភាព​រញ៉េរញ៉ៃ​ ​បង្កើត​បាន​ប្រព័ន្ធ​មួយ​ដែល​អ្នក​ប្រើប្រាស់​មិន​និយម ​ឬ​និយាយ​ខ្លី​ថា​ពិបាក​ប្រើ ​ខុស​ផ្ទុយ​ពី Android ​ដែល​ជា​ទម្រង់​ Platform ​ស្តង់ដារ​​ Open Source។

​ក្នុង​ដំណាក់​កាល​ដែល Android​ ​កំពុង​ឡើង​កូដ ​តើ​អ្នក​ដឹង​ទេ ​ថា​ទម្រង់​ Platform ​ស្តង់ដារ​​ Open Source​ នោះ​រក​ចំណូល​បាន​ប៉ុន្មាន? ​បើ​អាច​ត្រឡប់​អតីត​កាល​នោះ​ជា​ការ​ជោគជ័យ​របស់​ Microsoft ​វិញ ​ជា​ការ​ពិត​ណាស់ ​លុយ​ជាង ៤០០ ​ប៊ីលាន​ដុល្លារ​នឹង​ហូរ​ចេញ​ពី​ក្រុមហ៊ុន G ចូល​កុង​ក្រុមហ៊ុន M។ (សើច..)៕

ទស្សនាវីដេអូពេញនៅខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ The Verge | GSMarena   ប្រែ​សម្រួល៖ រក្សា