នាយរង​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន​បាញ់រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបញ្ជូន​ទៅកាន់​តុលាការ​

  • 2019-06-25 04:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ករណី​មន្ដ្រី​ប៉ូលីស​នាយរងការិយាល័យ​​នគរបាល​ប្រឆាំង​គ្រឿងញៀន បាញ់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​។​

នាយក​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន

​គួរ​ឲ្យ​ដឹងថា ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់ ជា​មន្ត្រីនគរបាល បាញ់រះ​ចូល​ផ្ទះ​បោក​អ៊ុត​ប៉ុនប៉ង​មនុស្សឃាត នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​៣៥​នាទី​យប់។

ជនសង្ស័យ១​នាក់ ឈ្មោះ បេង សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ជា​នាយរង​ការិយាល័យ ប្រ​ឆាំ​គ្រឿងញៀន ក​៤ ស្នាក់​នៅផ្ទះ​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​)។​

ជនសង្ស័យ

​ជនរងគ្រោះ១​នាក់ ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ។ សម្ភារ​:​ខូចខាត ធ្លុះ​ការ៉ូ , ធ្លុះ​ទ្វារ​កញ្ចក់ , ធ្លុះ​ពិ​ដាន និង​ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ ។

​សម្ភារៈ​បន្សល់ទុក ៖ អាកា​ស្វាយ​បត់ ០១​ដើម លេខ​១៦២០៤៦១ , បង់​០១ មាន​គ្រាប់​១២​គ្រាប់ សំបក​គ្រាប់​១១ , ក្បាល​គ្រាប់​០២ , រថយន្ត​០១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX-9509 ។​

វត្ថុតាង

​ដំណើររឿង៖ មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល របស់ខ្លួន ស្រាប់តែ​ឭ​សំលេង​ផ្ទះ​គ្រាប់កាំភ្លើង ចូលក្នុង​ផ្ទះជួល​របស់​ខ្លួន​ជាច្រើន​គ្រាប់ រួច​ជនសង្ស័យ​បាន​បើ​ឡាន​គេចខ្លួន​ទៅ​បាត់។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព កំណត់​បាន​ភិនភាគ​ជនសង្ស័យ និង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង នៅ​ក្នុងផ្ទះ​របស់ខ្លួន​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​៕

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា