រំភើប! ក្រុមហ៊ុនធានារ៉ាប់រងល្បីមួយនៅកម្ពុជាដណ្តើមពានរង្វាន់អន្តរជាតិម្តង ៣នៅហុងកុង

  • 2019-06-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់កិត្តិយសលំដាប់អន្តរជាតិចំនួន ៣ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនល្អឥតខ្ចោះ ប្រចាំឆ្នាំ ២០១៩ នៅទីក្រុងហុងកុង។ ពាន​រង្វាន់ទាំងនោះ រួមមាន៖

១. ពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ​៖ ពានរង្វាន់នេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវដំណោះស្រាយការពារហិរញ្ញវត្ថុដែលសមស្របបំផុតទៅនឹងតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនមានទស្សនវិស័យធ្វើឲ្យការសម្រេចចិត្តកាន់តែងាយស្រួល និងធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរជាងមុន។ ក្រុមហ៊ុនក៏បានប្តេជ្ញាផងដែរក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរជាងមុនជូនក្រុមគ្រួសារកម្ពុជា។

២. ពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ​៖ ពានរង្វាន់នេះឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់កិត្តិនាមក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងការយល់ដឹងជាសាធារណៈអំពីការធានារ៉ាប់រងអាយុជីវិត ព្រមទាំងការរៀបចំផែនការហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជាក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ ចាប់តាំងពីឆ្នាំ ២០១២ មក ប្រជាជនកម្ពុជាជាង ១៣ ម៉ឺននាក់បានចូលរួមវគ្គសិក្ខាសាលាឥតគិតថ្លៃរបស់ក្រុមហ៊ុនស្ដីពីការធានារ៉ាប់រងអាយុជីវិត។

៣. ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ​៖ ពានរង្វាន់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់សហគមន៍ក្នុងស្រុកតាមរយៈការឧបត្ថម្ភ និងសកម្មភាពសង្គមនានា។ ចាប់តាំងពីឆ្នាំ ២០១២ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចូលរួមចំណែកនូវទឹកប្រាក់ចំនួនជិត ២ លានដុល្លារអាមេរិកក្នុងសកម្មភាពជាច្រើនដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពក្នុងសហគមន៍។ សកម្មភាពទាំងនេះរួមមានការគាំទ្រដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ ការអង្គាសថវិកាមនុស្សធម៌ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសកម្មភាពជាច្រើនផ្សេងៗទៀត។

បន្ថែមលើពានរង្វាន់ទាំង ៣ ខាងលើនេះ លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានទីផ្សារ និងអតិថិជន នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានទទួលពានរង្វាន់នាយិកាឆ្នើមប្រចាំឆ្នាំផ្នែកទំនាក់ទំនងអតិថិជន ដែលលោកស្រីគឺជាបេក្ខជនជនជាតិខ្មែរដំបូងបំផុតដែលទទួលបានពានរង្វាន់នេះ។ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មការរៀបចំកម្មវិធីពានរង្វាន់នេះដែលបានផ្តល់ឱកាសឲ្យយើងចូលរួមក្នុងការប្រកួតប្រជែងលក្ខណៈអន្តរជាតិនេះ ហើយខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលលោកស្រី ណារ៉ា ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរួមចំណែករបស់លោកស្រីក្នុងការជួយឲ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែប្រសើរពីសារសំខាន់នៃការធានារ៉ាប់រងអាយុជីវិត និងធ្វើឲ្យកិត្តិនាមរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ស្ថិតក្នុងលំដាប់ខ្ពស់បំផុតក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។»