មកមើលហាងឆេងតម្លៃ យុវជនឆ្នើមៗឡើងស្រឺតៗហួសការរំពឹងទុក
- 2019-06-26 04:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលហាងឆេងតម្លៃ យុវជនឆ្នើមៗឡើងស្រឺតៗហួសការរំពឹងទុក
ចន្លោះមិនឃើញ
យុវជនមួយចំនួនធំក្នុងពិភពបាល់ទាត់កំពុងឡើងតម្លៃខ្លួនយ៉ាងខ្លាំងក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅនេះ បន្ទាប់ពីបង្ហាញសមត្ថភាពខ្ពស់កាលពីរដូវកាល២០១៨-១៩កន្លងទៅ។ ថ្មីៗនេះសារព័ត៌មាន Marca បានបង្ហាញតម្លៃខ្លួនរបស់យុវជនជាច្រើននាក់ ដែលមានការចាប់អារម្មណ៍ពីក្លឹបធំៗនៅអឺរ៉ុប។
១. Jadon Sancho
កីឡាកររបស់អង់គ្លេសរូបនេះឈានជើងចូលបាល់ទាត់ដំបូងជាមួយក្រុមយុវជន Watford និង Manchester City មុនពេលផ្លាស់ទៅ Borussia Dortmund ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនផ្លាស់ប្ដូរ៨លានអឺរ៉ូ។ មួយឆ្នាំកន្លងផុតទៅតម្លៃខ្លួនរបស់គេបានឡើងជាគំហុកក្នុងវ័យ១៩ឆ្នាំ ដោយ Dortmund បានដាក់តម្លៃ១២០លានអឺរ៉ូបើក្លឹបណាចង់បាន។
២. Frenkie de Jong
Ajax បានទិញគេតែ១លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ពីក្លឹបនៅហូឡង់ Willem II។ ៤រដូវកាលបន្ទាប់ គេត្រូវបានលក់ទៅឲ្យ Barcelona ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ។
៣. Joao Felix
កាលពីខែ មិថុនា ឆ្នាំ ២០១៨ តម្លៃខ្លួនរបស់ Joao ត្រឹមតែ២លានអឺរ៉ូ ហើយ១២ខែបន្ទាប់គេគ្រោងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Atletico Madrid។ តម្លៃខ្លួនក្នុងទីផ្សារដោះដូររបស់យុវជនវ័យ១៩ឆ្នាំបានហក់ឡើងខ្ពស់ចាប់តាំងពីខែមករាឆ្នាំ២០១៩ ហើយតម្លៃបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណ៧០លនអឺរ៉ូ ខណៈ Atletico ចង់ឲ្យ១២០លានអឺរ៉ូដើម្បីទិញផ្ដាច់កុងត្រាពី Benfica។
៤. Nicolas Pepe
កីឡាករសញ្ជាតិកូឌីវ័រវ័យ២៤ឆ្នាំបានមកដល់ក្លឹប Lille ផ្ទេរពីក្លឹប Angers ក្នុងខែមិថុនា ឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន១០លានអឺរ៉ូ។ តែតម្លៃខ្លួនរបស់គេពេលបានបានឡើងដល់៦៥លានអឺរ៉ូ ខណៈក្លឹបរបស់គេបច្ចុប្បន្នមិនលក់ឡើងប្រសិនបើមិនបានយ៉ាងតិច៨០លានអឺរ៉ូ។
៥. Luka Jovic
គេបានផ្លាស់ទៅ Real Madrid ក្នុងរដូវក្ដៅនេះនូវតម្លៃខ្លួន៦០លានអឺរ៉ូ ប៉ុន្តែតម្លៃរបស់គេត្រឹម២លានអឺរ៉ូប៉ុណ្ណោះកាលពី១ឆ្នាំកន្លះមុន ពេលដែលគេផ្លាស់ពី Benfica ទៅកាន់ Eintracht Frankfurt។
៦. Nicola Zaniolo
ខ្សែបម្រើប្រយុទ្ធរបស់ Roma ម្នាក់នេះ បានឡើងតម្លៃខ្លួនពី ១លានអឺរ៉ូ មកកាន់៤០លានអឺរ៉ូក្នុងរយៈពេល១២ខែ។