TICC វគ្គផ្ដាច់ព្រ័ត្ររកឃើញជើងខ្លាំង ៣ ក្រុមនិង ៦ ក្រុមទៅអភិវឌ្ឍគំនិតអាជីវកម្មបន្ត

  • 2019-06-26 08:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ថ្ងៃ​អាទិ​ត្រ​ ​ថ្ងៃទី២៣​ ​មិថុនា​កន្លងទៅ​ ​ការប្រកួត​ការ​ច្នៃប្រឌិត​តិ​ចណូ​កម្ពុជា​ ​(​Techno​ ​Innovation​ ​Challenge​ ​Cambodia​)​ ​បាន​ធ្វើការ​រៀបចំ​កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ខ្លួន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​ITC​)​ ​ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​ចំនួន​ ​៣ក្រុម​ ​ក្នុង​រដូវ​កាល​នេះ​។​ ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​ចូលរួម​ពីសំណាក់​សាស្រ្តា​ចារ្យ​ ​សិស្ស​ ​និស្សិត​ ​វិនិយោគិន​ ​ដៃគូ​ពាក់ព័ន្ធ​ ​និង​សាធារណជន​ទូទៅ​ពី​វិស័យ​រដ្ឋ​និង​ឯកជន​ប្រមាណ​ ​២០០នាក់​។

​ការប្រកួត​ការ​ច្នៃប្រឌិត​តិ​ចណូ​កម្ពុជា​ ​(​TICC​)​ ​គឺជា​ការប្រឡងប្រជែង​សមត្ថភាព​ក្នុង​ការបង្កើត​គម្រោង​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ ​ដែល​ក្រុម​និស្សិត​ទាំងអស់​ត្រូវ​ផ្ដោត​សំខាន់​ទៅលើ​ការ​ ​រចនា​ ​ការបង្កើត​ ​និង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​ពិភពលោក​ពិតប្រាកដ​។​ ​ការប្រកួត​ការ​ច្នៃប្រឌិត​តិ​ចណូ​កម្ពុជា​ ​មានការ​ជួយ​គាំទ្រ​ពី​ដៃគូ​ជាតិ​ ​និង​អន្តរជាតិ​ ​ដូចជា​ ​USAID​ ​COMET​,​ ​ក្រុមហ៊ុន​ ​EZECOM​,​ ​Agence​ ​Universitaire​ ​de​ ​la​ ​Francophonie​ ​(​AUF​)​,​ ​TEXAS​ ​A​&​M​ ​University​ ​College​ ​of​ ​Engineering​ ​និង​ដៃគូ​សហការ​ជាច្រើន​ទៀត​។​

រំឭក​ផង​ដែរ​ថា​ ​កម្មវិធី​ការប្រកួត​ការ​ច្នៃប្រឌិត​តិ​ចណូ​កម្ពុជា​ ​(​TICC​)​ ​បង្កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៧​ ​ហើយ​ឆ្នាំ២០១៩​ ​នេះ​គឺជា​ឆ្នាំទី៣ហើយដែល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​។​ ​TICC​ ​ផ្តោត​លើ​មុខវិជ្ជា​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ ​(​STEM​)​ ​និង​ការប្រើ​ប្រាស់​ភាព​ច្នៃប្រឌិត​ដើម្បី​ដោះ​ស្រាយ​បព្ហា​ជាក់ស្តែង​ក្នុង​ប្រទេស​ ​ដែល​កម្មវិធី​នេះ​មាន​រយៈពេល​ប្រកួត​ ​៤​ ​សប្តាហ៍​។

​បន្ទាប់ពី​ការ​ជួបជុំ​ធ្វើការ​ជា​ក្រុម​ជាមួយគ្នា​អស់​រយៈពេល​ ​៤សប្ដាហ៍​ ​ក្រុម​និស្សិត​ទាំង​ ​៨ក្រុម​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​វគ្គ​ជម្រុះ​ជុំ​ទី១​ ​បាន​មក​ជួបគ្នា​ប្រកួត​ជា​លើក​ចុងក្រោយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដោយ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​ជើងខ្លាំង​ចំនួន​ ​៣ ត្រូវ​បាន​ជ្រើសរើស​៖

​- លេខ១​ ​បាន​ទៅ​ក្រុម​ ​Agri​-​Economiser​ ​សម្រាប់​គម្រោង​កសិដ្ឋាន​ឆ្លាតវៃ​ ​(​Smart​ ​Farm​ ​Project​)​ ​លេខ​ ​២​ ​បាន​ទៅលើ​ក្រុម​ ​CamCuisine​ ​សម្រាប់​គម្រោង​ផលិត​អាម៉ុក​កំប៉ុង​ ​និង​ទី៣​ ​បាន​ទៅលើ​ក្រុម​ ​V​-​Ball​ ​ដែល​មាន​គម្រោង​ផលិត​ប្រហិត​ចេញពី​បន្លែ​ ​(​Vegetable​ ​meatball​)​ ​ក្រុម​ជ័យលាភី​លេខមួយ​ទទួល​បាន​ទឹកប្រាក់​ ​១.២៥០ ដុល្លារ​អាមេរិក​។

  • ​លេខ២​ ​ទទួល​បាន​ ​១.០០០ ដុល្លារ​អាមេរិក​

  • លេខ៣​ ​ទទួល​បាន​ ​៧៥០ ដុល្លារ​អាមេរិក​។​

លេខ៣​ ​ទទួល​បាន​ ​៧៥០ ដុល្លារ​អាមេរិក​

​ចំណែក​ក្រុម​ចំនួន​បី​ផ្សេងទៀត​ ​ដែល​ជាប់លេខ​ ​៤​,​ ​៥​ ​និង​ ​៦​ ​មិនបាន​ទទួល​ប្រាក់​រង្វាន់​ទេ​ ​តែ​ទទួល​បាន​កន្លែង​ធ្វើការ​ជា​ក្រុម​ ​(​co​-​working​ ​space​)​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​)​ ​ហើយនឹង​ទទួល​បាន​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​រយៈពេល​ ​១០សប្ដាហ៍​ដែល​ចាប់ផ្ដើម​ពី​ខែកក្កដា​ ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​យកគំនិត​អាជីវកម្ម​របស់​ពួកគេ​ទៅ​បង្កើត​ឲ្យ​ចេញ​ជារូបរាង​។​ ​

​ជាចុងក្រោយ​ ​អ្នក​រៀបចំ​កម្មវិធី​ក៏​សូម​អរគុណ​ចំពោះ​អ្នកឧបត្ថម្ភ​ធំ​នៃ​កម្មវិធី​នេះ​ ​គឺ​ក្រុមហ៊ុន​ ​EZECOM​ ​និង​សូម​អគុណ​ទៅដល់​គណៈកម្មការ​វាយតម្លៃ​ទាំងអស់​រូប​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​ផ្តល់​មតិយោបល់​ស្ថាបនា​ ​និង​ដាក់​ពិន្ទុ​ដល់​ក្រុម​និស្សិត​។​

​គណៈកម្មការ​វាយតម្លៃ​ ​រួមមាន​ ​លោក​ ​សេង​ ​សំអាត​ ​នាយក​ផ្នែក​ប្រតិបត្តិ​ការ​ ​នៃ​ក្រុមហ៊ុន​ ​Fair​ ​Manufacturing​,​ ​លោក​ ​លី​ ​ចាន់​ណា​ ​សហ​ស្ថាបនិក​និង​ជានា​យក​ផ្នែក​បច្ចេកវិទ្យា​ ​នៃ​ ​ក្រុមហ៊ុន​ ​BookMeBus​,​ ​លោក​ ​យ៉ន​ ​សុភា​រិត​ ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​BizKhmer​,​ ​លោក​ ​ហួង​ ​សុ​ភ័ក្រ្ត​ដារ៉ា​ ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ ​ក្រុមហ៊ុន​ ​EZECOM​ ​និង​សាស្រ្តា​ចារ្យ​ ​Didier​ ​Lecomte​ ​ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី