Mourniho គិត​យ៉ាងម៉េច​ដែរ​ចំពោះ​ការងារ​ Newcastle?

  • 2019-06-26 12:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ចេញ​មុខ​បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា លោក​នឹង​ដឹកនាំ​ក្លឹប Newcastle ដោយ​សារ​តែ​លោក មិន​មាន​ចំណាប់អារម្មណ៍​លើ​ក្លឹប​ដែល​មាន​គោលដៅ​បញ្ចប់​លីគ​ត្រឹម​លេខ​ ៧ លេខ ៨។

លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន The Coaches' Voice ថា៖ " ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ចង់​បាន ដោយសារ​តែ​ខ្ញុំ​មាន​ញាណ​ថា ខ្ញុំ​ត្រូវ​តែ​លេង​ឲ្យ​ឈ្នះ " ។

លោក​បាន​បន្ត​ថា៖ " បើ​ខ្ញុំ​មិន​ឈ្នះ វា​ជា​បញ្ហា​របស់​ខ្ញុំ បញ្ហា​កីឡាករ ឬ បញ្ហា​រចនាសម្ព័ន្ធ​ក្លឹប តែ​ខ្ញុំ​ចង់​បាន​គម្រោង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ចង់​ឈ្នះ " ។

លោក​បាន​បន្ថែម​ទៀត​ថា៖ " បើ​មាន​អ្នក​ឲ្យ​កុងត្រា​ ១០​ឆ្នាំ​ដ៏​ល្អ ហើយ​វា​ល្អ​ឥត​ខ្ចោះ​ណាស់​ដែល​បញ្ចប់​លីគ​ត្រឹម​លេខ​ ៧ លេខ ៩ ឬ លេខ​ ៩ នោះ​វា​មិនមែន​សម្រាប់​ខ្ញុំ​ទេ។ ការងារ​បន្ទាប់​របស់​ខ្ញុំ​គឺ លេង​ដើម្បី​ឈ្នះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្លឹប Newcastle United បាន​ប្រកាស​ថា អ្នក​ចាត់ការ​របស់​ខ្លួន​លោក Rafael Benitez នឹង​ចាកចេញ​ពី​ក្លឹប​ក្រោយ​ពី​កុងត្រា​ផុត​សុពលភាព បន្ទាប់​ពី​ចរចា​មិន​ត្រូវរ៉ូវ​គ្នា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម