Kroos ទម្លាយ​ថា ខ្លួន​ជិត​ចូល​និវត្តន៍​ហើយ

  • 2019-06-26 13:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ Toni Kroos បាន​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Bild ថា ខ្លួន​នឹង​ចូល​និវត្តន៍​ក្នុង​អាយុ​ ៣៣​ឆ្នាំ ក្រោយ​ពី​ពេល​ដែល​ផុត​កុងត្រា​ជាមួយ​ក្លឹប​អធិរាជ​ស។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " អាយុ​ ៣៣​ឆ្នាំ​ អាច​ជា​ពេល​ល្អ​ក្នុង​ការ​ព្យួរ​ស្បែកជើង​ហើយ " ។

Kroon បាន​បន្ត​ថា៖ " ខ្ញុំ​កំពុង​តែ​គិតគូរ​នៅ​អំឡុង​ពេល​នេះ​ អំពី​អ្វី​ដែល​ខ្ញុំ​បន្ត​ធ្វើ​ទៀត​ក្រោយ​ពី​បញ្ចប់​អាជីព​បាល់ទាត់​នេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ក្រុម​ជម្រើស​អាល្លឺម៉ង់​កីឡាករ Toni Kroos ក្នុង​ឆ្នាំ​នេះ​មាន​អាយុ ២៩​ឆ្នាំ​ហើយ។ ក្នុង​អាជីព​របស់​គេ​ Kroos ធ្លាប់​រួមរស់​ជាមួយ​ ក្លឹប Bayern Munich, ក្លឹប Bayer Leverkusen និង​ក្លឹប Real Madrid៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី