មក​ស្គាល់​មុខ​កីឡាករ​ទាំង​អស់​ដែល​ផ្ទេរ​ក្នុង​តម្លៃ​លើស​ពី ១០០​លាន​ដុល្លារ

  • 2019-06-27 01:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​មួយ​រយៈពេល​ថ្មីៗ​នេះ តម្លៃ​ខ្លួន​របស់​កីឡាករ​នីមួយៗ​ចាប់​ផ្ដើម​ឡើង​ស្រឺតៗ ប្រាក់​ចំណូល​ក៏​កើន​ឡើង ហើយ​ការ​ផ្ទេរ​កីឡាករ​ក៏​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ហួស​ប្រមាណ​ដែរ រហូត​ដល់​ប្រធាន​ La Liga បាន​យល់​ឃើញ​ថា ទីផ្សារ​បាល់ទាត់​សព្វ​ថ្ងៃ​មាន​ភាព​អតិផរណា។

កន្លង​មក​មាន​កីឡាករ​ចំនួន ១០​រូប​ហើយ ដែល​ផ្ទេរ​ក្នុង​តម្លៃ​លើស​ពី​ ១០០​លាន​ដុល្លារ។ កីឡាករ​ទាំង​នោះ​មាន​ដូច​ជា៖

១. Neymar៖ ផ្ទេរ​ពី​ Barcelona ទៅ​កាន់ PSG ក្នុង​តម្លៃ​ ២៥២​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧។

២. Kylian Mbappe៖ ផ្ទេរ​ពី​ Monaco ទៅ​កាន់ PSG ក្នុង​តម្លៃ​ ១៦៤​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧។

៣. Philippe Coutinho៖ ផ្ទេរ​ពី​ Liverpool ទៅ​កាន់ Barcelona ក្នុង​តម្លៃ​ ១៣៦​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៨។

៤. Ousmane Dembele៖ ផ្ទេរ​ពី​ Borussia Dortmund ទៅ​កាន់ Barcelona ក្នុង​តម្លៃ​ ១២០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៧។

៥. Paul Pogba៖ ផ្ទេរ​ពី​ Juventus ទៅ​កាន់ Manchester United ក្នុង​តម្លៃ​ ១២០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦។

៦. Gareth Bale៖ ផ្ទេរ​ពី​ Tottenham Hotspur ទៅ​កាន់ Real Madrid ក្នុង​តម្លៃ​ ១១៤​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៣។

៧. Cristiano Ronaldo៖ ផ្ទេរ​ពី​ Real Madrid ទៅ​កាន់ Juventus ក្នុង​តម្លៃ​ ១១៣​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៨។

៧. Eden Hazard៖ ផ្ទេរ​ពី​ Chelsea ទៅ​កាន់ Real Madrid ក្នុង​តម្លៃ​ ១១៣​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៩។

៩. Cristiano Ronaldo៖ ផ្ទេរ​ពី​ Manchester United ទៅ​កាន់ Juventus ក្នុង​តម្លៃ​ ១០៦​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០០៩។

១០. Gonzalo Higuain៖ ផ្ទេរ​ពី​ Napoli ទៅ​កាន់ Juventus ក្នុង​តម្លៃ​ ១០២​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី