De Ligt ​ព្រម​ទៅ Juventus ​ហើយ ​ដោយសារ Ronaldo ​

  • 2019-06-27 01:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Matthijs de Ligt ​បាន​ព្រម​ព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម Juventus ​ហើយ ​ដោយ​កុងត្រា​៥​ឆ្នាំ ជាមួយ​ទឹក​ប្រាក់​បាន​១០,៧៥​លាន​ផោន​ក្នុង​១​រដូវ​កាល​។

កីឡាករ​ហុល្លង់​ខាង​លើ​នេះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ដូចជា Barcelona , Man City , PSG ​ជា​ដើម ប៉ុន្តែ​ជា​ចុង​ក្រោយ​រូបគេ​បែរ​ជា​ចាប់​អារម្មណ៍​ទៅ​លេង​ឱ្យ Juventus ​ទៅ​វិញ ​ព្រោះ​ក្លឹប​នេះ​បាន​ផ្ដល់​តម្លៃ​ពលកម្ម​ខ្ពស់។ មួយ​វិញ​ទៀត ​ការ​បញ្ចុះបញ្ចូល​របស់​ Cristiano Ronaldo ​កាល​ពី​លេង​ពាន UEFA Nations League ​ផង​នោះ ​ក៏​ជា​កត្តា​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​នេះ​ផង​ដែរ។

តម្លៃ​ខ្លួន​របស់​កីឡាករ​នៅ​ក្លឹប Ajax ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ជាង​៦០​លាន​ផោន ​ជាមួយ​កុងត្រា​៥​ឆ្នាំ ​ហើយ​សាមី​ខ្លួន​បាន​ជាង​១០​លាន​ផោន​ដែរ ​ក្នុង​១​ឆ្នាំ​លើ​កុងត្រា​៥​ឆ្នាំ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម