Samsung Galaxy A90 មានសាកថ្មកម្លាំង 45W និងប្រើ 5G
- ព្រហស្បតិ៍, 27 មិថុនា 2019 01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung Galaxy A90 មានសាកថ្មកម្លាំង 45W និងប្រើ 5G
ចន្លោះមិនឃើញ
Samsung នឹងប្រកាសចេញស្មាតហ្វូនម៉ូដែល Galaxy A90 មានបំពាក់ដោយប្រព័ន្ធ 5G ដែលនឹងជាទូរសព្ទធុនកណ្ដាលដំបូងរបស់ Samsung ដែលប្រើប្រព័ន្ធទំនាក់ទំនងជំនាន់ចុងក្រោយ។
ដំណឹងបានពី OnLeaks អ្នកចែករំលែកដំណឹងលេចធ្លាយគួរទុកចិត្ត និង Ice Universe បានរាយការណ៍ថា Galaxy A90 នឹងមានប្រភេទ 5G និងមានទ្រាំទ្រការសាកថ្មកម្លាំង ៤៥ វ៉ាត់ទៀត។ ប្រសិនពិតមែន ស្មាតហ្វូននេះអាចសាកថ្មបានលឿនជា Galaxy S10 5G តម្លៃថ្លៃ ដែលមានកម្លាំងសាក ២៥ វ៉ាត់។
OnLeaks ឲ្យដឹងថា A90 នឹងមានពីរប្រភេទ មួយមាន 5G មួយទៀតគ្មាន 5G។ ទាំងពីរប្រភេទនេះប្រើបន្ទះឈីប Snapdragon 855, អេក្រង់ទំហំ ៦,៧ អ៊ីញ និងមានទ្រនាប់ស្កេនខ្ចៅដៃលើអេក្រង់។ ទាក់ទងនឹងកាមេរ៉ាវិញ លើប្រភេទទាំងពីរនឹងប្រើកាមេរ៉ាបីគ្រាប់ ដែលមានកាមេរ៉ាមេកម្រិត ៤៨ MP, ប្រភេទ 5G មានគួបផ្សំដោយកាមេរ៉ាកម្រិត ៨ MP និង ៥ MP ហើយប្រភេទគ្មាន 5G នឹងមានអមដោយកាមេរ៉ា ១២ MP និង ៥ MP។
លក្ខណៈសម្បត្តិបានដឹងបន្តិចបន្តួចហើយ ប៉ុន្តែកាលបរិច្ឆេទប្រកាសចេញ រួមនឹងតម្លៃ នៅមិនទាន់មានប្រភពណាបញ្ចេញឲ្យដឹងនៅឡើយទេ៕