ប្រេស៊ីល​ឡើង​ទៅ​ចាំ​វគ្គ​ Semi final ក្រោយ​ឈ្នះ​ប៉ារ៉ាហ្គាយ​ដោយ​បាល់​ប៉េណាល់ទី

  • 2019-06-28 03:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​ទី​បំផុត​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ Copa America ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ប៉ារ៉ាហ្គាយ​ដោយ​បាល់​ប៉េណាល់ទី​ កាត់​សេចក្ដី។

ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​ ក្រុម​ទាំង​ពីរ​ធ្វើ​បាន​ដោយ​លទ្ធផល​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​នៅ​៩០​នាទី​ ហើយ​អាជ្ញាកណ្ដាល​មិន​បាន​ថែម​ម៉ោង​១៥​នាទី​ ២​ដង​ទេ ពោល​គឺ​ទាត់​ប៉េណាល់​ទី​ម្ខាង​៥​គ្រាប់​យក​តែ​ម្ដង​។ ប្រេស៊ីល​ចូល​៤​ខូច​១​ដោយ​ Firmino ហើយ​ ប៉ារ៉ាហ្គាយ​ចូល​៣​ខូច​២​ធ្វើ​ឲ្យ​លទ្ធផល​ ប្រេស៊ីល​ឈ្នះ​ ៤-៣។

យប់​នេះ​​ក្រុម​ជម្រើស​ជាតិ​ អាហ្សង់ទីន​ នឹង​ប៉ះ​ជា​មួយ​វ៉េណេស៊ុយអេឡា​ វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ដើម្បី​ស្វែង​រក​កៅអី​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​មាន​ម្ចាស់​ផ្ទះ​ប្រេស៊ីល​កំពុង​រង់​ចាំ៕

អត្ថបទ៖ រ័ត្ន