នាយករដ្ឋមន្រ្តី​ជប៉ុន​សុំចាប់ដៃ តែបែរជាត្រូវលោក ដូណាល់ ត្រាំធ្វើរឿងមួយនេះដាក់ទៅវិញ (មានវីដេអូ)

  • 2019-07-02 03:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ CGTN ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេលថតរូប​ជាមួយ​គ្នាក្នុងជំនួប​​អំឡុង​កិច្ចប្រជុំ​កំពូល G20 នៅក្រុង​អូសាកា ប្រទេសជប៉ុន កាលពី​ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ងាកមុខ​ចេញ​ពេល​នាយករដ្ឋមន្រ្តីជប៉ុនសុំចាប់ដៃ ដើម្បីថតរូប​ជាមួយគ្នា។ លោក Shinzo Abe បាន​ឈរ​ស្ងៀម​រយៈ​ពេល​ប៉ុន្មាន​វិនាទី ហើយ​ក្រោយមកទើប​លោក ត្រាំ បែរ​មុខ​មកវិញ ហើយ​ក៏ចាប់ដៃ​ជាមួយ​គ្នា។ គួរ​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ការ​ចាប់​ដៃ​យ៉ាង​ឆ្គាំឆ្គង​រវាង​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ទេ ដោយ​កាល​ពី​ឆ្នាំ ២០១៥​កន្លង​ទៅ ប្រធានាធិបតី​អាមេរិក បាន​ចាប់​ដៃ​នាយករដ្ឋមន្ត្រី​ជប៉ុន យ៉ាង​យូរ​ជាង​ធម្មតា​រហូត​ដល់​ជាង ២០​វិនាទី​ឯណោះ៕

សូមទស្សនាវីដេអូ​ខាងក្រោមនេះ ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី