ព្រឿង​ សុជាតិ​ ទទួល​បាន​បទ​ពិសោធ​បន្ថែម ក្រោយ​ឡើង​សង្វៀន​ Super Champ​

  • 2019-07-02 08:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ព្រឿង​ សុជាតិ​ ថា​បន្ទាប់​ពី​បាន​ឡើង​សង្វៀន​ថៃ​ Super Champ​ កាល​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ គឺ​រូប​គេ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ និង​ជឿជាក់​លើ​ខ្លួនឯងកាន់​តែ​ខ្លាំង។​

ព្រឿង សុជាតិ(ខៀវ)

សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Super Champ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លើ​ទឹកដី​ថៃ​ គឺ​ធ្វើ​ឲ្យ​ខ្លួន​បាន​អភិវឌ្ឍន៍​សមត្ថភាព​បាន​បន្ថែម​ទៀត​ ដូច​ជា​ការ​ទាត់​ និង​ចាប់​ឡាំ​ជង្គង់​ជា​ដើម។​ វា​ខុស​ពី​មុខ​ដែល​រូប​គេ​មិន​សូវ​ហ៊ាន​ឡាំង​ជា​មួយ​ដៃគូ​នោះ​ឡើយ​ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​ថៃ​លើក​នេះ​គឺ​ល្អ។​

ព្រឿង សុជាតិ(ខៀវ)

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​កម្មវិធី​នេះ​វ៉ៃ​តែ​៣ទឹក​ ហើយ​មិន​ដែល​បាន​ឆ្លងកាត់​ពី​មុន​ផង​នោះ​ ដូច្នេះ​ហាក់​ពិបាក​បន្តិច។​ ដោយ​សារ​តែ​៣ទឹក​ គឺ​គេ​ត្រូវ​ឲ្យ​វ៉ៃ​រហូត​ ស្រប​ពេល​ដែល​ចង់​ឈ្នះ​ដៃគូ​ដើម្បី​មុខមាត់​ប្រទេស​ជាតិ​ផង​ខ្លាំង​ផង​នោះ​ គិត​តែ​ដើរ​វ៉ៃ​មិន​សូវ​ចេះ​បិទ​ការពារ។​ តាម​រយៈ​បទ​ពិសោធ​១ប្រកួត​នេះ​ សុជាតិ​ ដឹង​ពី​របៀប​វ៉ៃ​យ៉ាង​ណា​ហើយ​ក្នុង​កម្មវិធី​៣ទឹក​ដូច​នេះ​ គឺ​មិន​ចេះ​តែ​ចូល​វ៉ៃ​ចង់​ឈ្នះ​ពេក​នោះ​ទេ​ វ៉ៃ​តាម​បច្ចេកទេស​ដែល​រៀន​មក​ បើ​មិន​ដូច្នោះ​ទេ​ដឹង​តែ​ភ្លាត់​ត្រូវ​របស់​ដៃគូ។​

ព្រឿង សុជាតិ ពេលស្មើជាមួយថៃ

រំលឹក​ដែរ​ថា​ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៧រូប​ដែល​ទៅ​ប្រកួត​សង្វៀន​ Super Champ​ លើក​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣០​ ខែ​មិថុនា​ ២០១៩​ កន្លង​ទៅ​នោះ​ក៏​មាន​អ្នក​ប្រដាល់​ ព្រឿង​ សុជាតិ​ ម្នាក់​ផង​ដែរ។​ សុជាតិ​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជា​មួយ​ម្ចាស់​ថៃ​ប៉ុណ្ណោះ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី