គួរឲ្យភ្ញាក់ផ្អើល! ថតជាប់ពូជប្រើសចម្លែកបំផុតក្នុងព្រៃរុស្ស៊ី មិនធ្លាប់ឃើញពីមុនមក

  • 2019-07-03 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ប្រើស​ដ៏​ចម្លែក​មួយ​ក្បាល ត្រូវ​បាន​អ្នក​ថត​រូប​វ័យ ៥០​ឆ្នាំ​ថត​ជាប់​ខណៈ​កំពុង​លាក់​ខ្លួន​ក្នុង​ជម្រក​សត្វ​ព្រៃ​ធម្មជាតិ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី។

អ្នក​ថត​រូប​ឈ្មោះ Mogens Trolle បាន​ថត​សត្វ​ប្រើស​ដ៏​ចម្លែក​នេះ​នៅ​ជម្រក​ធម្មជាតិ Stepnoi នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។ អ្នកជីវសាស្ដ្រសត្វព្រៃរូប​នេះ បានចំណាយពេលមួយសប្តាហ៍នៅក្នុងកន្លែងលាក់ខ្លួននៅបឹងតូចមួយលើវាលស្មៅនៃប្រទេសរុស្ស៊ី ដើម្បី​ចាំ​ថត​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​អាស៊ីកណ្ដាល​នេះ។ យោង​តាម​លោក Trolle ឲ្យ​ដឹង​ថា "ប្រភេទ​សត្វ​ដែល​មាន​ច្រមុះ​ធំ​ហើយ​ជិត​ផុត​មួយ​នេះ ជា​ប្រភេទ​សត្វ​ប្រើស​ដែល​រស់​នៅ​ភាគ​ច្រើន​អាស៊ីកណ្ដាល។ ជាធម្មតា វា​ពិត​ជា​ពិបាក​រក​ឃើញ​សត្វ​នេះ​ក្នុង​ព្រៃ ដោយ​សារ​តែ​ការ​បរបាញ់​ច្រើន​ខ្លាំង​ពេក។”

គួរ​បញ្ជាក់​ថា ចាប់​ពី​ខែ​វិច្ឆិកា​ទៅ សត្វ​ប្រើស​ប្រភេទ​នេះ​តែងតែ​ធ្វើ​ដំណើរ​ចម្ងាយ​ជាង ១​ពាន់​គីឡូម៉ែត្រ​ទៅ​កាន់​ភាគ​ខាង​ត្បូង​ដើម្បី​បន្ដ​ពូជ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន