Ronaldo បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅសិង្ហបុរី

  • 2019-07-04 13:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​ធ្វើការ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​សិង្ហបុរី ដោយ​បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីនោះ​ក្នុង​ចំនួន​លើស​ពី​ ៥០០​នាក់។

ការ​បង្ហាញ​ខ្លួន​ក្នុង​​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​អាហារូបករណ៍​របស់​អ្នក​ជំនួញ​សិង្ហបុរី Peter Lim។ ក្នុង​ប្រទេស​នេះ​ដែរ Ronaldo បាន​ទៅ​ទស្សនា Our Tampines Hub និង​សាលា​បឋមសិក្សា​ Yumin ទៀត​ផង​។

Ronaldo ជួប​អ្នកគាំទ្រ​នៅ​សាលាបឋមសិក្សា Yumin

បើ​តាម​សេចក្ដីរាយការណ៍​របស់ Asia One បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​ប្រមាណ ៣០០​នាក់ បាន​ស្វាគមន៍​ក្នុង​ច្រកចូល Our Tampines Hub។

ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​នេះ Ronaldo នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Turin វិញ ដើម្បី​ហ្វឹកហាត់​ជាមួយ​ក្លឹប​ Juventus ត្រៀម​នូវ​រដូវកាល​ថ្មី​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី