Herrera ចុះ​ហត្ថលេខា​៥​ឆ្នាំ​ ហើយ​ថា​ PSG អាច​ឈ្នះ​គ្រប់​ពាន​នៅ​ក្របខ័ណ្ឌ​បារាំង

  • 2019-07-05 02:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ander Herrera បាន​ចុះ​ហត្ថលេខា​ ៥​ឆ្នាំ​ជាមួយ​ក្លឹប​ Paris Saint-Germain បន្ទាប់​ពី​ចាកចេញ​ពី Manchester United កាល​ពី​ចុង​រដូវ​កាល​។​​

ខ្សែ​បម្រើ​ឆ្នើម​វ័យ​២៩​ឆ្នាំ​ មិន​បាន​បន្ត​កុងត្រា​ថ្មី​ទេ​ជាមួយ​បិសាច​ក្រហម​ក្រោយ​លេង​នៅ​ទីនោះ​កន្លះ​ទសវត្ស​ ហើយ​បាន​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​ក្លឹប​ជើង​ឯក​បារាំង​តែ​ម្ដង។​ នៅ​ Paris Saint-Germain កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ទទួល​ថ្លៃ​នឿយហត់​ប្រមាណ​ ៣,៥​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​។

“ខ្ញុំ​រំពឹង​ថា​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​បន្ត​ទៀត​ជាមួយ​ PSG។ ខ្ញុំ​ស្រលាញ់​ទីក្រុង​នេះ ស្រលាញ់​ប៉ារីស​ដែល​ជា​រដ្ឋធានី​ស្រស់​ស្អាត​បំផុត​ក្នុង​ពិភព​លោក។​ PSG ជា​ក្លឹប​ជោគជ័យ​បំផុត​របស់​បារាំង​ ពួកគេ​រីកចម្រើន​រៀងរាល់​ថ្ងៃ​ នឹង​អាច​ឈ្នះ​គ្រប់​ពាន​ទាំង​អស់"។​ Herrera និយាយ​ដូច្នេះ។​​

Herreraលេង​បាន​១៨៩​ប្រកួត​ឲ្យ​ United ចាប់​តាំង​ផ្ទេរ​ពី​ Athletic Bilbao ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៤។​ រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​ និង​ធ្លាប់​ឈ្នះ​ FA Cup, League Cup និង​ Europa League៕

ប្រភព៖ theguardian   ប្រែសម្រួល៖ រ័ត្ន