Buffon បដិសេធ​សំណើ ២ ធំៗ​របស់​​មិត្តរួម​ក្រុម ក្រោយ​ត្រលប់​មក​ទ្រនំ​ចាស់វិញ

  • 2019-07-05 13:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ចុះ​កុងត្រា​ហើយ អ្នក​ចាំទី​អ៊ីតាលី​កីឡាករ Gianluigi Buffon បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​បដិសេធ​យក​តំណែង​ប្រធាន​ក្រុម​ពី​ខ្សែ​ការពារ Giorgio Chiellini និង​តំណែង​អាវ​លេខ​ ១ ពី​អ្នក​ចាំ​ទី​ប៉ូឡូញ Wojciech Szczesny។

លោក​បាន​និយាយ​ថា៖ " Szczesny សុខ​ចិត្ត​ប្រគល់​អាវ​លេខ​ ១ មក​ខ្ញុំ ហើយ Chiellini ក៏​ព្រម​ឲ្យ​ស្លាក​ប្រធាន​ក្រុម​មក​ខ្ញុំ​ដែរ ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​មនុស្ស​យក​របស់​ពី​គេ​ទេ " ។

លោក​បាន​បន្ត​ថា​៖ " ខ្ញុំ​មាន​គំនិត​ថា ប្រើប្រាស់​អាវ​លេខ ៧៧​ម្ដង " ។

Buffon ក្រៅ​ពី​នេះ ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​វិល​មក​ Juventus ថា លោក​មក​នេះ​ ក៏​ព្រោះ​តែ​លោក​​មិន​អាច​បដិសេធ​ការ​អញ្ជើញ​របស់​ក្លឹប​ទេ ហើយ​ការ​វិល​ត្រលប់​នេះ​ ក៏​ព្រោះ​ថា​ក្លឹប​នេះ​ជា​ផ្ទះ​របស់​លោក។

រយៈពេល ១៧​ឆ្នាំ​ នៅ Juventus កីឡាករ​វ័យ ៤១​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន​ ៦៥៦​ដង គ្រប់​កម្មវិធី​របស់​ក្លឹប​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី