សហគមន៍អនឡាញ «សួរបង» បើកឲ្យប្រើជាផ្លូវការហើយ

  • 2019-07-07 03:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សួរបង» ជា​សហគមន៍​អនឡាញ​ថ្មី​មួយ ដែល​ទើប​ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថ្ងៃនេះ សួរ​បង (zourbong.com) បាន​បើក​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ។

ដោយ​មើល​ឃើញ​ឱកាស​ពី​កំណើន​ដ៏​ឆាប់​រហ័ស​នូវ​សហគមន៍​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុម​សហគ្រិន​វ័យ​ក្មេង​មួយ​ក្រុម បាន​រួម​គ្នា​បង្កើត​ជា​គេហទំព័រ​សម្រាប់​សហគមន៍​អនឡាញ​មួយ ចូលរួម​នៅ​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ។

«សួរបង» គឺ​ជា​គេហទំព័រ​បង្កើត​ឡើង​ដោយ​ខ្មែរ សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ ហើយ «សួរបង» មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​សហគមន៍​អនឡាញ​និង​ឌីជីថល​ដ៏​ធំ​បំផុត​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ខ្មែរ​នៅ​ទូទាំង​ប្រទេស ។ តើ​ «សួរបង» មាន​អ្វី​ប្លែក​ខ្លះ? ​ជួប​ជា​មួយ​ក្រុម សួរបង តាម​រយៈ​វីដេអូ​នេះ​ទាំង​អស់​គ្នា ៖​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម