Toyota INNOVA ស៊េរីឆ្នាំ ២០២០ រថយន្ត SUV ៧កៅអី ត្រូវចិត្តអ្នកជិះលក្ខណៈគ្រួសារ
- 2019-07-08 02:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota INNOVA ស៊េរីឆ្នាំ ២០២០ រថយន្ត SUV ៧កៅអី ត្រូវចិត្តអ្នកជិះលក្ខណៈគ្រួសារ
ចន្លោះមិនឃើញ
Toyota បានបញ្ចេញរថយន្ត INNOVA ស៊េរីថ្មី ឆ្នាំ 2020 ដ៏ថ្មីសន្លាងដែលជារថយន្តប្រភេទ ៧កៅអីដែលកំពុងមានភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារចូលក្នុងទីផ្សារ ប្រទេសកម្ពុជាជាលើកដំបូង ស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្តក្នុងប្រទេសកំពុងតែមាន ការកើនឡើង។
Toyota INNOVA គឺជារថយន្ដប្រភេទ MPV ៧កៅអី ដែលត្រូវបានផលិតឡើង របស់រោងចក្រតូយ៉ូតា ក្នុងការអភិវឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរ ឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មី។ ត្រូវចិត្តសម្រាប់លក្ខណៈគ្រួសារ និងសម្រាប់ប្រភេទ ស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថាន ទូត ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ ជាដើម។
លក្ខណៈពិសេស សម្រាប់រថយន្ត INNOVA នេះ មានដូចជា៖
ផ្នែកខាងក្រៅ៖ មានចង្កៀងមុខប្រភេទអំពូល LED ផ្នែកខាងក្រោយចង្កៀងកាត់អ័ព្ទ LED (Fog Lamp) រចនាឡើងរូបរាងថ្មី ថាសកង់ទំហំ ១៧អ៊ីញ រួមជាមួយកញ្ចក់មើលក្រោយផ្នែកចំហៀងបានភ្ជាប់ជាមួយភ្លើងសញ្ញា បទឆ្វេង-ស្ដាំ ប្រភេទ LED ដៃទ្វាររថយន្តក្រូម៉េភ្លឺរលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock) កាន់តែពិសេសអង់តែនវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់ល្អ។
ផ្នែកខាងក្នុង៖ ផ្នែកខាងក្នុងនៃរថយន្ត INNOVA ស៊េរីឆ្នាំ ២០២០ ត្រូវបានរចនាឡើង ជាមួយនឹងហ្វូមីកាឈើ តុបតែងលម្អ ពោរពេញទៅដោយប្រណីតភាព ប្រព័ន្ធកម្សាន្ត DVD Touch Screen ជាមួយនឹងមុខងារកម្សាន្តផ្សេងៗ។ ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរ ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ប្រភេទសោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop មានភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៧ ដែលជួរទី ២ប្រភេទ Captain Seat ផ្តល់ភាពងាយស្រួលក្នុងការចេញចូល ទៅកៅអីជួរទី៣និង អាចបត់បែនតាមតម្រូវការ។
ម៉ាស៊ីនត្រជាក់ មុខក្រោយ ដំណើរការដោយស្វ័យប្រវត្តិ អំពូលពិដានលម្អដោយភ្លើងLED ពណ៌ខៀវ ជាលក្ខណៈខ្សែបន្ទាត់ប្រអប់ត្រជាក់ Cool Box សម្រាប់ក្លាសេភេសជ្ជៈជើងទម្រកុំព្យូទ័រ (Sit Back Table) កន្លែងដាក់ដបទឹកឬភេសជ្ជៈ ចំនួន 12 កន្លែង មានរន្ធសម្រាប់សាកថ្មទូរស័ព្ទ ផ្នែកខាងក្រោយ។ ប្រព័ន្ធសុវត្ថិភាព៖ INNOVA ស៊េរីឆ្នាំ ២០២០ មានបំពាក់ពោងសុវត្ថិភាពចំនួន ៩ កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្ដល់សុវត្ថិភាពក្នុងពេលចូលចំណត ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) និងប្រព័ន្ធហ្វាំងជំនួយ(BA)។
រថយន្ត Toyota ស៊េរីថ្មី INNOVA 2020 នេះមកជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៍សក្បោះ ពណ៍ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និងពណ៌ខ្មៅ៕
ចុចអាន៖