រកឃើញអ្នកទិញទូរសព្ទ Huawei តម្លៃមិនដល់ ២០០ដុល្លារ តែឈ្នះរង្វាន់រថយន្តថ្មីសន្លាង
- 2019-07-08 09:17:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកទិញទូរសព្ទ Huawei តម្លៃមិនដល់ ២០០ដុល្លារ តែឈ្នះរង្វាន់រថយន្តថ្មីសន្លាង
ចន្លោះមិនឃើញ
ការចាប់រង្វាន់ស្វែងរកអតិថិជនដែលមានសំណាងក្នុងកម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុតបានរកឃើញហើយ។
ម្ចាស់រង្វាន់ធំក្នុងការចាប់រង្វាន់ធំចុងក្រោយនេះគឺ អ្នកស្រី ពៅ ច្រិប ដែលបានទិញទូរសព្ទម៉ាក Huawei អេ 7 កាលពីថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៩។ នៅថ្ងៃនេះផងដែរ អ្នកស្រី បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងស្ទើរតែហោះ ក្រោយពេលក្រុមហ៊ុនខលមកប្រាប់ថា បានឈ្នះការចាប់ឆ្នោតឈ្នះរថយន្តដ៏ទំនើបពីក្រុមហ៊ុនល្បីទៀតផង។
អ្នកស្រី បាននិយាយថា អ្នកស្រីមិនដែលគិតសោះសូម្បីតែម្តងថានឹងឈ្នះរង្វាន់នេះ មិនតែប៉ុណ្ណោះ បងប្អូនរបស់អ្នកស្រីមិនបានជឿអ្នកស្រីឡើយ ថែមទាំងថា អ្នកស្រី និយាយកុហកទៀតផង។ សំណាងពិតជាមើលមិនឃើញមែន ទិញទូរសព្ទតម្លៃមិនដល់ ២០០ ដុល្លារផង តែរង្វាន់សុទ្ធតែរថយន្ត Mazda 2។
ខាងតំណាងក្រុមហ៊ុន Huawei ក៏បានបញ្ជាក់ដែរថា ដើម្បីចូលរួមក្នុងកម្មវិធីនេះផ្សងសំណាងយក Mazda 2 អ្នកគ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ម៉ូឌែលទាំងនេះ បន្ទាប់មកបំពេញព័ត៌មានឲ្យបានត្រឹមត្រូវតាមតម្រូវការរបស់គេ។
ពិសេសជាងនេះទៀត បន្ទាប់ពីការចាប់ឆ្នោតហើយ សន្លឹកឆ្នោតរបស់លោកអ្នកមិនត្រូវដកចេញទេ ពោលគឺរក្សាទុកសម្រាប់លើកក្រោយទៀត។ អ្នកតំណាងឲ្យក្រុមហ៊ុន Huawei បាននិយាយថា Huawei បានខិតខំរក្សានូវតម្លាភាពក្នុងការចាប់រង្វាន់នេះ មានទាំងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងតាមបណ្ដាញសង្គមផងដែរ។
បញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ ១៨៩ ដុល្លារ, nova3 Lite តម្លៃ ២៥៩ ដុល្លារ, nova3i តម្លៃ ២៩៩ ដុល្លារ, nova3 តម្លៃ ៤៦៩ ដុល្លារ, អេ 5s តម្លៃ ១៥៩ ដុល្លារនិង P30 Lite តម្លៃ ៣៣៩ ដុល្លារប៉ុណ្ណោះ៕