រថយន្តដ៏ប្រណីតធំទូលាយបំពាក់បច្ចេកវិទ្យាខ្ពស់ Volvo XC 90 ដាក់សម្ពោធផ្លូវការក្នុងប្រទេសកម្ពុជា

  • 2019-07-08 09:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ស៊េរី​ថ្មី​ប្រភេទ​ ​SUV​ ​Volvo​ ​XC90​ ​T6​ ​ឆ្នាំ២០១៩​ ​ជំនាន់​ចុងក្រោយ​គេ​បង្អស់​ ​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​កាលពី​ខែមិថុនា​កន្លង​នេះ​។​ ​រថយន្ត​ម៉ូដែល​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​ទំហំផ្ទៃ​ធំ​ទូលាយ​ ​ការរចនា​ផ្នែក​ខាងក្នុង​យ៉ាង​ប្រណីត​ជាមួយ​និង​កៅអីអង្គុយ​ប្រកបដោយ​ផាសុ​ខ​ភាព​ដោយ​ផ្តោត​ទៅលើ​សុវត្ថិភាព​ជា​ចំបង​ ​និង​សន្សំសំចៃ​ពេលវេលា​ខ្ពស់​សម្រាប់​អ្នកបើកបរ​។

​រថយន្ត​ប្រណីត​ប្រភេទ​ ​SUV​ ​៧​ ​កៅអី​ ​ខ្នាត​កណ្តាល​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជារ​ថ​យន្ត​ប្រភេទ​ ​SUV​ ​ខ្នាត​ធំ​បំផុត​របស់​ក្រុមហ៊ុន​ ​Volvo​ ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បំពាក់​ដោយ​កៅអីអង្គុយ​ដ៏​ប្រណីត​ ​ធំ​ទូលាយ​ ​អាច​ឱ្យ​មនុស្សជា​ទីស្រឡាញ់​របស់​អ្នកធ្វើ​ដំណើរ​ប្រកបដោយ​ផាសុ​ខ​ភាព​ដែល​សាក​សម​ក្នុង​ការ​ធ្វើដំណើរ​ជា​ក្រុម​គ្រួសារ​ ​និង​មិត្តភក្តិ​ ​មិនថា​ក្នុង​ដំណើរ​កម្សាន្ត​ជិត​ឬ​ឆ្ងាយ​ ​ឬ​ការ​ធ្វើដំណើរ​ទៅ​ធ្វើការ​ជា​ប្រចំា​ថ្ងៃ​ ​ឬ​ដំណើរ​កម្សាន្ត​ថ្ងៃ​ចុង​សប្តាហ៍​ជាដើម​។​ ​រថយន្ត​ប្រភេទ​នេះ​ក៏​ផ្តល់​នូវ​ភាព​បត់បែន​យ៉ាង​ពេញលេញ​សម្រាប់​អ្នក​ក្នុង​ការ​ដាក់​ឥវ៉ាន់​ ​ដោយ​គ្រាន់តែ​បត់​កៅអី​នៅ​ជួរ​ទី២​ ​និង​ ​ទី៣​ ​តែប៉ុណ្ណោះ​។​

​លើស​ពីនេះ​ទៅទៀត​ទាំង​កៅអី​សម្រាប់​អ្នកបើកបរ​ ​និង​ ​អ្នក​រួម​ដំណើរ​មានមុខ​ងា​រប​ញ្ជារ​ខ្យល់​ចេញចូល​ថែមទាំង​ធំ​ទូលាយ​ហើយ​កៅអី​នៅ​ជួរ​ទី​ ​២​ ​មាន​លក្ខណៈ​ខ្ពស់​ជាង​កៅអី​របស់​អ្នក​ខាងមុខ​ដែល​ស្រដៀង​ទៅ​និង​កៅអី​នៅក្នុង​រោងមហោស្រព​។​

​លោក​ ​Serdar​ ​Sengul​ ​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ ​HGB​ ​Premium​ ​មានប្រសាសន៍​ថា​៖​ ​«​ពួក​យើង​មាន​មោទនភាព​យ៉ាង​ខ្លំា​ង​ក្នុង​ការ​នាំ​យក​នៅ​រថយន្ត​ ​Volvo​ ​XC90​ ​T6​ ​ឆ្នាំ២០១៩​ ​ដែល​ជារ​ថ​យន្ត​ទំនើប​ ​និង​ប្រកបដោយ​សុ​វិ​ត្ថ​ភាព​ខ្ពស់​មកកាន់​ប្រទេស​កម្ពុជា​។​ ​សព្វថ្ងៃ​នេះ​ ​រថយន្ត​ ​Volvo​ ​XC90​ ​T6​ ​ឆ្នាំ២០១៩​ ​ជា​ប្រភេទ​រថយន្ត​ដែល​បាន​រចនា​ឡើង​យ៉ាង​ទាក់ទាញ​និង​ទាន់សម័យ​បំផុត​ ​រី​ឯ​កម្លាំង​ម៉ាស៊ីន​ធ្វើការ​រួមគ្នា​ជាមួយគ្នា​នឹង​កម្លាំង​ ​Turbochargers​ ​និង​ ​Supercharger​ ​ដែល​ធ្វើ​ឱ្យ​កម្លាំង​បញ្ឆេះ​ខ្លាំង​ជាង​មុន​ ​និង​ស៊ីប្រេង​តិច​ជាមុន​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ពិតប្រាកដ​ណាស់​ ​សុវត្ថិភាព​ជា​កត្តា​ចម្បង​របស់​យើង​ក្នុង​ការ​នាំ​យក​រថយន្ត​មកកាន់​ប្រទេស​កម្ពុជា​។​ ​រថយន្ត​ដ៏​ប្រណីត​ម៉ូដែល​នេះ​ក៏​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដែរ​ជា​ស្តង់ដារ​ពិនិត្យ​រថយន្ត​ពី​ ​European​ ​New​ ​Car​ ​Assessment​ ​Programmes​ ​(​Euro​ ​NCAP​)​ ​នៅ​ឆ្នាំ​ ​២០១៥​ ​ជាមួយនឹង​ពិន្ទុ​ខ្ពស់​លើ​ផ្នែក​ពិនិត្យ​សុវត្ថិភាព​ ​(​Safety​ ​Assist​)​ ​រហូតដល់​ទៅ​ ​៩៧​ ​ភាគរយ​ទៅលើ​ផ្នែកការ​ពារ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ ​(​Adult​ ​Occupant​)​ ​។​ ​ទំា​ងនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បច្ចេកវិទ្យា​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន​ ​Volvo​ ​ស្រប​ពេល​ដែល​កំពុង​អភិវឌ្ឍន​ប្រព័ន្ធ​សុវត្ថិភាព​ថ្មីនេះ​»​។​

​រថយន្ត​ ​Volvo​ ​XC​ ​90​ ​នេះ​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​«​ទីក្រុង​សុវត្ថិភាព​ ​ឬ​ ​City​ ​Safety​»​ ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ ​រ៉ាដា​ ​(​Radar​)​ ​និង​ ​បច្ចេកវិទ្យា​កាមេរ៉ា​ដែល​ជំនួយ​ដល់​ប្រព័​ន្ឋ​ហ្វ្រាំង​ស្វ័យប្រវត្តិ​ ​ដើម្បី​ការពារ​ការ​ប៉ះទង្គិច​គ្នា​ ​នៅពេល​ជួបប្រទះ​នូវ​ឧបសគ្គ​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដូចជា​ ​រថយន្ត​ ​អ្នក​ជិះកង់​ ​អ្នកដំណើរ​ ​និង​សត្វ​ធំៗ​ឆ្លងកាត់​។ ​ភ្លើងចង្កៀង​ខាងមុខ​ ​Full​-​Led​ ​ដ៏​ទំនើប​មានឈ្មោះ​ថា​ ​«​Thor’s​ ​Hammer​»​ ​ដែរ​បាន​ផ្ដល់​ភាព​ងាយស្រួល​ឱ្យ​អ្នកបើកបរ​មើលឃើញ​បាន​កាន់តែ​ច្បាស់​ជាង​មុន​នៅពេល​យប់​។​

​បច្ចេកវិទ្យា​ ​ភ្លើង​ហ្វា​ដោយ​ស្វ័យប្រវត្តិ​ ​(​Auto​ ​High​ ​Beams​)​ ​និង​ ​ភ្លើង​បត់បែន​នៅពេល​បើកបរ​ ​(​Active​ ​Bending​ ​Lights​)​ ​ជួយ​បញ្ជៀស​អ្នក​ពី​គ្រោះថ្នាក់​ដោយ​ផ្លាស់​ប្តូរ​រវាង​ភ្លើង​ហ្វា​ ​និង​ភ្លើង​ហ្វា​ដឺ​មី​ឱ្យ​មើលឃើញ​វត្ថុ​នៅ​បរិវេណ​ជុំវិញ​បាន​យ៉ាង​ច្បាស់​នៅ​លើ​ទិសដៅ​កំណត់​របស់​អ្នក​។​

​«​Park​ ​Assist​ ​Pilot​»​ ​ដែល​ជាមុ​ខ​ងារ​ជំនួយ​លើ​ការ​ចត​រថយន្ត​ ​ប្រើ​ឧបករណ៍​ចាប់​យក​សញ្ញា​យ៉ាង​ច្បាស់​ឱ្យ​អ្នកដឹង​ថា​មាន​កន្លែង​គ្រប់គ្រាន់​ក្នុង​ការ​ចត​។​ ​វា​ក៏អាច​កាច់ចង្កូត​រថយន្ត​ឱ្យ​ចូលក្នុង​គន្លង​ដើម្បី​ចត​ផង​ដែរ​ ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​កាន់​ចង្កូត​និង​ហ្រ្វាំង​ទៅតាម​អ្វី​ដែល​បង្ហាញ​នៅ​លើ​កញ្ចក់screen​ ​ហើយ​​រថយន្តVolvo​ ​នឹង​ធ្វើដំណើរ​ការ​ចត​ដោ​យស្វ័យប្រ​វត្ថិ​ជាមួយនឹង​ ​កាមេរ៉ា​ជុំវិញ៣៦០ដឺក្រេ​ ​(​360​˚​ ​Surround​ ​View​ ​Camera​)​ ​បាន​ផ្តល់​រូបភាព​ដូច​បែប​ ​bird​ ​eyes​ ​view​ ​ជួយ​អ្នកបើកបរ​ក្នុង​ការ​ចត​រថយន្ត​បាន​ស្រួល​ជាង​មុន​ដោយ​អាច​កំណត់​មើលរូប​ភាព​ជុំវិញ​រថយន្ត​បាន​៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ក្រុមហ៊ុន​ ​Volvo​ ​Cambodia​ ​សូម​ទាក់ទង​មកកាន់​៖​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម