ឮ​រិះ​គន់​ប្រេស៊ីល​ខ្លាំង​ពេក Silva រម្លឹក​ Messi រឿង​ ៦-១

  • 2019-07-08 12:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​ប្រេស៊ីល​កីឡាករ Thiago Silva បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa America ឆ្លើយ​តប​នឹង​ការ​រិះគន់​ប្រទេស​ប្រេស៊ីល​របស់​ Messiថា កីឡាករ​អាហ្សង់ទីន​រូប​នេះ​ គួរ​តែ​គិត​ពី​កាល​​លេង​ប៉ះ​ក្លឹប​ Paris Saint-Germain ឆ្នាំ​២០១៧ ក៏​គេ​បាន​ប្រយោជន៍​ពី​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ដែរ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " វា​ពិបាក​ដែរ​សម្រាប់​ពួក​យើង​ ក្នុង​ការ​បញ្ចេញ​មតិ។ ពេល​យើង​ចាញ់​ យើង​ព្យាយាម​មើល​ពី​ភាព​មិន​ប្រក្រតី​នៃ​អ្នក​ឈ្នះ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​គិត​ថា Messi មិន​និយាយ​រឿង​ Barca ឈ្នះ PSG ៦-១ ប៉ុន្តែ​ពេល​នោះ​ពួក​យើង​ក៏​អន់​ចិត្ត​ដែរ ក្នុង​ប្រកួត​ហ្នឹង​គេ​បញ្ជា​អាជ្ញាកណ្ដាល​បាន។ ប៉ុន្តែ​ពួក​យើង​មិន​ចេញ​សេចក្ដីថ្លែងការណ៍​ពី​ការ​កាត់​សេចក្ដី​លម្អៀង​ទៅ​កាន់​ក្លឹប Barca ទេ​ " ។

មិត្តរួមក្រុម​របស់ Silva ក្នុង​ក្រុម​ជម្រើស​ជាតិ និង​ក្នុង​ក្លឹប​អាជីព​កីឡាករ Marquinhos ក៏​បាន​បន្ថែម​ថា៖ " Messi ជា​មនុស្ស​ល្អ​ទេ ប៉ុន្តែ​សម្ដី​របស់​គេ ធ្វើ​ឲ្យ​ជនជាតិ​ប្រេស៊ីល​ពួក​យើង​ទទួល​យក​មិន​បាន​ទេ " ។

កាល​ពី​ប្រកួត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League ឆ្នាំ​២០១៧ ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​នាំមុខ Barcelona ៤គ្រាប់ នៅ​ជើង​ទី ១ ប៉ុន្តែ​នៅ​ជើង​ទី ២ Barcelona បាន​បក​យក​ឈ្នះ ៦-១​វិញ។

គួរ​បញ្ជាក់​ថា Messi បាន​យល់​ថា Copa America ឆ្នាំ​២០១៩ ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​ និង​លម្អៀង​ទៅ​ខាង​ប្រេស៊ីល​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល