ប្រភព​ជិតស្និទ្ធ​ បង្ហើប​ថា​ De Ligt ព្រមព្រៀង​​ជាមួយ​ក្លឹប​ថ្មី​អស់​ហើយ

  • 2019-07-08 12:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mino Raiola ត្រូវ​នឹង​ភ្នាក់ងារ​របស់​ខ្សែ​ការពារ​ហុល្លង់​កីឡាករ Matthijs De Ligt បាន​បង្ហើប​ប្រាប់​សារព័ត៌មាន De Telegraaf ថា កីឡាករ​រូប​នេះ​ បាន​ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប​ Juventus រួចរាល់​ហើយ។

លោក​បាន​និយាយ​ថា​៖ " De Ligt គេ​បាន​ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លឹប Juventus រួច​រាល់​អស់​ហើយ " ។

លោក​បាន​បន្ត​​ថា​៖ " ពួក​យើង​សង្ឃឹម​ថា កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​ Ajax នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ " ។

បើ​តាម​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា Juventus អាច​នឹង​នាំ​យក​ខ្សែការពារ​វ័យក្មេង​រូប​នេះ​ក្នុង​តម្លៃ​ជាង ៧៣​លាន​ដុល្លារ និង​ថ្លៃ​បន្ថែម​ក្រៅ​ប្រមាណ​ជាង ១១​លាន​ដុល្លារ​ថែម​ទៀត​៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល