ខេម​ ចាន់ លើក​ឡើង​ក្រោយប៉ះ​គ្នា​វគ្គផ្ដាច់ព្រ័ត្រថា ជី​ ឆៃលី​ ពិត​ជា​ល្អ​កណ្ដាប់ដៃ​ និង​រស់រវើក​មែន

  • 2019-07-09 06:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ខេម​ ចាន់​ ថា​កីឡាករ​ ជី​ ឆៃលី​ ពិត​ជា​ល្អ​កណ្ដាប់ដៃ​ និង​រស់រវើក​មែន​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ធ្វើ​ឲ្យ​ខ្លួន​ពិបាក​យក​ឈ្នះ​ស្ទើរ​ចេញ​ក្បាច់​មិន​ទាន់​។​

ខេម ចាន់ ពេលឈ្នះ ជី ឆៃលី

កូន​សិស្ស​លោក​គ្រូ​ ហង់​ សឿន​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ១​-២​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ គឺ​ពិត​ជា​ពិបាក​មែន​ទម្រាំ​អាច​ឈ្នះ​ពាន​មួយ​នេះ។​ ជី​ ឆៃលី​ ដៃជើង​រស់រវើក​មែន​ ប៉ុន្តែ​ដោយ​សារ​តែ​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ គឺ​បាន​ពង្រឹង​កម្លាំង​ឲ្យ​ខ្លាំង​ជាង​មុន​ ឲ្យ​រឹង​ជាង​មុន​ ដើម្បី​ទប់ទល់​និង​កណ្ដាប់ដៃ​ ជា​ពិសេស​ឡាំ​ជង្គង់។​

ខេម ចាន់ ពេលឈ្នះពាន TV5

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ សុំ​សរសើរ​កីឡាករ​ ជី​ ឆៃលី​ គឺ​ពិត​ជា​ខំប្រឹង​ និង​ស៊ូ​ខ្លាំង​ណាស់​ បើ​ទោះ​ជា​ត្រូវ​និង​ស្នៀត​របស់​ខ្លួន​ច្រើន​ រួម​ទាំង​បែក​ឈាម​ខ្លាំង​បែប​នេះ​នៅ​តែ​ទឹកចិត្ត​មោះមុត​ប្រកួត​ តស៊ូ​រហូត​ចប់។​ ខេម​ ចាន់​ បញ្ជាក់​ទៀត​ថា​ ដោយ​សារ​តែ​រូប​គេ​មាន​ប្រៀប​ជង្គង់​ផង​ និង​បាន​ការ​ប្រាប់​ពី​អ្នក​ឲ្យ​ទឹក​​ថា «​វ៉ៃ​ហើយ​ ចូល​ចាប់​ឡាំ​ជង្គង់​ដឹង​តែ​ឈ្នះ​ហើយ​» ពេលធ្វើតាមដូចនេះទើប​បានឱកាស​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដងទៅ។​

ខេម ចាន់ និងម្ចាស់ពានដទៃទៀត

រំលឹក​ដែរ​ថា​ កីឡាករ​ ខេម​ ចាន់​ ជា​ម្ចាស់​ពាន​រង្វាន់​ TV5​ រដូវ​កាល​ទី៥​ ទម្ងន់​៥៤​គីឡូក្រាម​ ដែល​ទើប​និង​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦​ ខែ​កក្កដា​ ២០១៩​ ក្រោយ​រូប​គេ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ ជី​ ឆៃលី។​ ម្ចាស់​ពាន​រង្វាន់​លេខ១​ បាន​លើ​ ខេម​ ចាន់​ លេខ២​ បាន​លើ​ ជី​ ឆៃលី​ លេខ៣​ ឡុង​ ណងសៅ​ និង​លេខ៤​ បាន​លើ​ លី​ តក់៕​

អត្ថបទ៖ នួន ស៊ីណា​