វីដេអូ​ប្រៀប​ធៀប​​លេង​ហ្គេម​ពេល​ប្រើ​ប្រព័ន្ធ 4G និង 5G ដែល​ដាក់​សាកល្បង​លើក​ដំបូង

  • 2019-07-09 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ការ​សាកល្បង​ដោយ​ផ្ទាល់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​មាន​កិច្ចសហការ​រវាង Smart និង Huawei ក្រោយ​ពេល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​សហការ​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ​កាលពីឆ្នាំមុន។

ក្នុង​ជា​លក្ខណៈ​សាក​ល្បង​ដោយ​ផ្ទាល់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G នេះ​ដែល​មាន​ឈ្មោះថា «ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​សម្រាប់​អនាគត​នៃ​ការ​តភ្ជាប់ និង​ការ​រស់​នៅ​បែប​ឌីជីថល»។

នៅ​ក្នុង​កម្មវិធី​នេះ​លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart ក៏​បាន​ធ្វើ​ការ​តេស្ត​ពី​ល្បឿន​ដោនលោត​ហ្គេម លើស​ពី​នេះ​ក៏​មាន​ការ​សាក​ល្បង​លេង​ហ្គេង​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ល្បឿន​ពី​ប្រព័ន្ធ 4G និង 5G នេះ​ដែរ បូក​រួម​ជា​មួយ​ការ​ផ្សាយ​ផ្ទាល់​វិដេអូ​ 360 ដឺក្រេ និងវីដេអូកម្រិត​ 4K នៅ​ក្នុង​កម្មវិធី។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​តេស្ត​លេង​ហ្គេម​ខាង​ក្រោម៖

បើ​ទោះ​ជា​ប្រព័ន្ធ 5G នូវ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ គឺ​ត្រូវ​ការ​ទូរសព្ទ​ដែល​អាច​ប្រើ​វា​បាន​តែ លោក​Thomas​ Hundt បាន​និយាយ​ថា ប្រព័ន្ធ 5G គ្រោង​និង​ដំណើរ​ការ​នៅ​ឆាប់​ខាង​មុន ក្រោយ​ពី​ការ​សាក​ល្បង​នេះ​ត្រូវ​បាន​បញ្ចប់ ដោយ​ដំណើរ​ការ​នៅ​តំបន់​ទីប្រជុំជន​ហើយ​ពង្រីក​ 4G ​ទៅ​ទី​ជនបទ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី