ព្រះរាជទីនាំង​ថ្មី​របស់​ព្រះមហាក្សត្រ មានពាសដែកយ៉ាងពិសេស

  • 2019-07-09 07:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​វេលា​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កក្កដា ឆ្នាំ២០១៩ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យ​ស្ដេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជពិធីបុណ្យ « រុក្ខទិវា » ប្រារព្ធ​ឡើង​នៅ​ភូមិ​ស្រែត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ។

រូបភាព Royal du Cambodge

គេ​សង្កេត​ឃើញ​ថា ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង បាន​គង់​លើ​ព្រះរាជទីនាំង​ថ្មី ជា​ម៉ូដែល​រថយន្ត​ Range Rover ប្រភេទ​ពិសេស​មាន​ពាស​ដោយ​ដែក​ការពារ​សុវត្ថិភាព​បាន​ខ្ពស់​បំផុត។ ​ព្រះរាជទីនាំង​ថ្មី​នេះ មាន​រូបរាង​ដូច​នឹង​រថយន្ត​ Range Rover ផលិត​ឡើង​ពិសេស​ដោយ​ក្រុមហ៊ុន KLASSEN។

Range Rover KLASSEN មាន​សមត្ថភាព​ការពារ​គ្រាប់​កម្រិត ៧ និង​កម្រិត ៩ មាន​តួ​ខ្លួន​ជួរ​ក្រោយ​វែង​ជាង​ប្រភេទ​ធម្មតា, ដំបូល​មាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​ជម្រើស​ដូច​ជា​ដំបូល​កញ្ចក់​​ថ្លា​ការពារ​គ្រាប់។ ផ្នែក​ខាង​ក្នុង​មាន​​ខណ្ឌ​ចែក​ដោយ​ជញ្ជាំង​មួយ​រវាង​អ្នក​ធ្វើ​ដំណើរ និង​អ្នក​បើកបរ ហើយ​មាន​ប្រណីត​ភាព​ខ្លាំង ជា​មួយ​ប្រព័ន្ធ​ទំនើបៗ​ច្រើន។

ការ​ពាស​ដែក​លើ​រថយន្ត​នេះ អាច​ធន់​នឹង​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ និង​ការ​បំផ្ទុះ​នៃ​គ្រាប់​បែប​ដៃ​ DM51 បាន​ផង​ដែរ។ ក្រៅ​ពី​មាន​សមត្ថភាព​ការពារ​ពិសេស រូបរាង​ខាង​ក្រៅ​នៃ​រថយន្ត​ប្រភេទ​នេះ​មិន​ខុស​ពី​ Range Rover Autobiography នោះ​ឡើយ៕

ចុចអាន៖

ប្រភព៖ Sia Magazin   ប្រែ​សម្រួល៖ សុខហេង